សៀមរាប៖នៅថ្ងៃ០៣ខែតុលាឆ្នាំ២០២០ ម្សិលមិញនេះ លោក សូរ ប្លាតុងអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និងក្រុមការងារ ចុះទៅពិនិត្យនៅតំបន់បឹងទន្លេសាបកំពង់ភ្លុក នៃស្រុកប្រាសាទបាគង ដើម្បីបានដឹងពីរង្វាស់ទឹក និងបានជូនដំណឹងដល់ពលរដ្ឋដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងចំពោះករណីលង់ទឹក ជាដើម។ឆ្លៀតក្នុងឳកាសនោះដែរលោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង និងក្រុមការងារ បាននាំយកគ្រឿងទេយ្យវត្ថុ និងថវិកាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ គង់នៅវត្តកំពង់ភ្លុក ក្នុងឱកាស ថ្ងៃបុណ្យចេញវស្សា និងបានជួបសាកសួរសុខទុក្ខ នាំយកនូវ អំណោយ ជាគ្រឿងឧបភោគបរិភោគ មួយចំនួន មកចែកជូនដល់លោកយាយ លោកតា និងស្ត្រីមេម៉ាយ ចំនួន ១៥គ្រួសារ រស់នៅ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ផងដែរ៕ដោយ៖នាយ ចក់