Wednesday, February 5, 2025
Header Banner

ប្រកាសមុខតំណែងមេបញ្ជាការអាវុធហត្ថស្រុកគូលែន,លោកអនុសេនីយ៍ឯក ចាន ស៊ី ជំនួសលោកវរសេនីយ៍ត្រីនួន ភារៈ ដែលត្រូវទទួលភារកិច្ចថ្មី

ខេត្តព្រះវិហារ៖នារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ, លោក ជំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៉ែន ជឹង អភិបាល នៃគណៈអភិបាលស្រុកគូលែន,លោកស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន។

ពិធីនេះមានការចូលរួមពីលោក អធិការ អធិការរងស្រុក ផ្នែកសឹករងស្រុក និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកមួយចំនួនទៀតផងដែរ ដែលកម្មវិធីនេះប្រព្រឹត្តនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន។

លោកអនុសេនីយ៍ឯក ចាន់ស៊ី ត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានស្រុកគូលែន ជំនួសលោកវរសេនីយ៍ត្រីនួន ភារៈ ដែលត្រូវបានផ្លាស់ប្តូរកាន់តំណែងថ្មី ជានាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ថ្លែងក្នុងអង្គពិធីនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងអគុណលោក លោកស្រី ភ្ញៀវកិត្តិយសសមាជិកអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន។

លោកមេបញ្ជាការបានបញ្ជាក់ថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំ ប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម