ខេត្តសៀមរាប៖នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ក្រោមអធិបតីភាព ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងបានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង លោក លោកស្រីចៅក្រម ព្រមទាំងស្នងការរង មេបញ្ជាការរង រួមនិងមន្ត្រីនគរបាលយុត្តិធម៌ មានចំនួន ៨៦រូប (ស្រី០៤)នាក់។
ក្នុងកិច្ចប្រជុំនោះគឺដោយមានរបៀបវារៈដូចខាងក្រោម៖ទី១- ពិភាក្សាអំពីកិច្ចការទំនាក់ទំនងរដ្ឋបាលរវាងស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងទាំងស្នងការដ្ឋាននគរបាល ព្រមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាន។ទី២-ពិភារក្សាអំពីកិច្ច និងនីតិវិធី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ទី៣-ពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ។
សូមជម្រាបថា កិច្ចប្រជុំនេះបានបញ្ចប់ដោយផ្លែផ្កា និងបានឯកភាពគ្នាលើបញ្ហាប្រឈមជាច្រើន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ៕ដោយ៖angkor flash news