Friday, November 1, 2024
Header Banner

អាជ្ញាធរសង្កាត់ជ្រាវ ផ្តួចផ្តើមជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ ពីផ្សារជ្រាវដល់តំបន់ទេសចរណ៍ទំនប់៧៨

សៀមរាប៖ផ្លូវគ្រួសក្រហមមួយខ្សែមានប្រវែង៣៥០០ម៉ែត្រ ចាប់ពីផ្សារជ្រាវរហូតដល់តំបន់ទេសចរណ៍ទំនប់៧៨ ដែលរងការខូចខាតជាអន្លើៗនោះ ត្រូវបានជួសជុលកែលម្អរឡើងវិញដោយមានការសហការគ្នារវាងអាជ្ញាធរសង្កាត់ជ្រាវ និងក្រុមហ៊ុនសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប។ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ បានឲ្យដឹងនៅថ្ងៃទី០៤ខែតុលាឆ្នាំ២០២០នេះថា អាជ្ញាធរសង្កាត់ និងលោកមេភូមិជ្រាវ បានសហការគ្នាជាមួយ ក្រុមហ៊ុនសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ដែលស្ថិតនៅទំនប់៧៨ ឲ្យជួយចាក់ដី គ្រួសក្រហមជួសជុល កៀកិនស្រោចទឹកបង្ហាប់ផ្លូវមួយខ្សែនេះឲ្យបានល្អឡើងវិញ ចាប់ពីទំនប់៧៨មកដល់ក្រវ៉ាត់ក្រុងទី០២ ផ្សារជ្រាវ ដែលមានប្រវែង ៣៥០០ម៉ែត្រ។លោកបន្តថា ការជួសជុលនេះមានរយៈពេល១០ថ្ងៃទើបរួចរាល់។លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាកសិករយើងដឹកជញ្ជូនភោគផលកសិកម្ម និងផ្លូវឆ្ពោះទៅកាន់តំបន់បឹងពារាំងដ៏ធំមួយ ជាកន្លែងអេកូទេសចរណ៍ អភិរក្សជីវៈចម្រុះ ជម្រកពូជត្រី សត្វស្លាបគ្រប់ប្រភេទរស់នៅ គ្រប់គ្រងការពារថែរក្សាជាប្រចាំ ដោយសហគមន៍សង្កាត់ជ្រាវ។លោកបន្ថែមថាការធ្វើផ្លូវនេះក្រុមហ៊ុនសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប បានចាក់ដីគ្រួសក្រហម បន្ថែមអស់ចំនួន៣៤ឡានធំក្នុង១ឡានតម្លៃ១៣៤ដុលារ ដែលចំនាយថវិកាសរុបជិត៥០០០ដុល្លារ។លោកបញ្ជាក់ថា ជំនួសមុខឲ្យអាជ្ញាធរសង្កាត់ជ្រាវនិងពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ក្រុមហ៊ុនសាងសង់ទឹកស្អាតសៀមរាប ដែលបានជួយជួសជុលផ្លូវ១ខ្សែនេះ បានយ៉ាងល្អ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ងាយស្រួលក្នុងការធ្វើចររាចរណ៍។ពលរដ្ឋសម្តែងការរីករាយ​​ចំពោះចំពោះអាជ្ញាធរសង្កាត់ជ្រាវដែលបានផ្តួចផ្តើមជំរុញឲ្យមានការជួសជុលផ្លូវនេះឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ៕ដោយ៖សហការី (ទំទាក់ទំនងល្អ គឺ មានការរីកចម្រើន)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម