Tuesday, March 11, 2025
Header Banner

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំការដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងទិសដៅអនុវត្តបន្ត

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំការដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងទិសដៅអនុវត្តបន្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ ចំណុះឲ្យផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ។

ក្នុងឱ្យកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីសម្រេចបានជោគជ័យស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធ ចូលរួមបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់ជំនាញ និងការប្រើប្រាស់ពាក្យសំដីប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ មានការអត់ធ្មត់ឲ្យបានខ្ពស់រាល់ពេលចុះបំពេញភារកិច្ចជៀសវាងការធ្វើអត្តនោម័តដោយខ្លួនឯង។

ស្របនឹងនោះផងដែលលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណូមពរឲ្យមានការពង្រឹង និងពង្រីកផែនការដែលមានស្រាប់របស់ អធិការដ្ឋាននគរបាលក្រុង/ស្រុក ប្រធានវេនប្រចាំបញ្ជាត្រូវទទួលខុសត្រូវលើបទល្មើលដែលកើតមានឡើងក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ និងពង្រឹងបន្ថែមលើមន្រ្តីជំនាញទៅលើការធ្វើរបាយការណ៍ឲ្យបានឆាប់រហ័សនឹងរៀបចំរចនាសម្ព័ន្ធឲ្យបានច្បាស់លាស់ និងធ្វើយន្តការដឹកនាំបញ្ជាស្របតាម អនុក្រឹតលេខ៣៩ អនុវត្តរឹតបន្តឹងគោលដៅបន្តទៀតឲ្យបានល្អប្រសើរ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់ កងកម្លាំងទាំងអស់នៃអង្គពិធីទាំងមូល មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម