ភ្នំពេញ៖នៅថ្ងៃទី៤ ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យស័ក្តសម ជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាត ផងដែរ៕ដោយ៖នាយ វឹក