ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោកស្ត្រី ចិន ស្រីដា មានទីលំនៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តសៀមរាប ចេញដីកាចោទពីបទ និងដាក់ពន្ធនាគារ កំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤។

ពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ថា “មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ?
បើមិនដោះ គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់ ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មាន រកដំណោះស្រាយ តាមយុត្តិធម៌អោយខ្ញុំ”

និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបង នឹងប្រពន្ធបង មិនព្រមដោះស្រាយរឿងលុយអោយខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារព័ត៌មាន ជួយចុះផ្សាយ ពីរឿងប្រពន្ធ លោកផ្កាយ១ ខេត្ត បន្ទាយមានជ័យ ខ្ចីលុយគេ អោយប្តីឡើងផ្កាយហើយ គេចវេសមិនសង មិនចេញមុខដោះស្រាយ គឺអាច និងល្បីខ្លាំង ណាបងៗ។ នេះជាសំណេររបស់ លោកស្រី ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតទៅខាងប្ដីដែលប្រពន្ធជំពាក់លុយហើយត្រូវប្ដីខាងជំពាក់នោះប្ដឹងទៅតុលាការ។
ដីកា របស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។
ទោះជាយ៉ាងណា ក្រុមគ្រួសារលោកស្រី ចិន ស្រីដា សង្ឃឹមថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រី ចិន ស្រីដា ជាក់ជាពុំខានឡើយ។
សូមជម្រាបផងដែរថា ទាក់ទងព័ត៌មានមួយចំនួន
ដែលបានផ្សាយថា ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាប ជាព័ត៌មានមិនពិតនោះទេ ដើមហេតុគឺរឿងឆាតតាម facebook ទៅប្ដីដែលប្រពន្ធអ្នកជំពាក់លុយ។
ដូច្នេះសូមមហាជនសូមកុំមានការយល់ច្រឡំ ពាក់ព័ន្ធជារឿងតុងទីន ហើយក៏មិនបានសុីកំលាំងញេីសឈាម អ្នកណា ឬបោកប្រាស់គេនោះទេ៕ដោយ៖សហការី


