ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ គណបក្សប្រជាជនខេត្ត ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោហួត សុធីស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំ ស្ដីពី ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក អង្គភាព និងអ្នកពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនេះ បានលទ្ធផល ដូចខាងក្រោម:១.មេបញ្ជាការ តាមតំបន់គោលដៅ ត្រូវបន្តពង្រឹងការងារតាមគោលដៅឲ្យមានប្រសិទ្ធភាព។២.ដោយថ្ងៃនេះកម្លាំងថ្នាក់ជាតិបានដកចេញហើយ ដូចនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ត្រូវម្ចាស់ការខ្លួនឯង ហើយត្រូវយកចិត្តទុកដាក់ខ្លាំង និងត្រូវគ្រប់គ្រងសភាពការណ៍ឲ្យបាន។៣.នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ១,១៥២,៦៧៧នាក់។៤.បញ្ហាប្រឈម និងសំណូមពរដូចជា : -នៅតំបន់អង្គរ មានការបាត់ក្មេង(រកឃើញវិញ) បញ្ហាការកក់ស្ទាលចរាចរណ៍ តែអាចសម្រួលដោះបញ្ហានេះបាន សមត្ថកិច្ចបានចុះពិនិត្យចំណត បានណែនាំឲ្យដាក់តម្លៃសមរម្យ។- នៅតំបន់មុខព្រះរាជដំណាក់ មានបាត់ក្មេង (រកឃើញវិញ) មានរថយន្តចតរោគម្ចាស់មិនឃើញ ត្រូវបានទាក់យកទៅស្នងការដ្ឋាននគរបាលខេត្ត- នៅតំបន់មាត់ស្ទឹង មានស្ត្រីម្នាក់ វង្វេងដោយស្មារតីទឹកភ្លាំង ចុងក្រោយស្នងការបញ្ជូនទៅខេត្តឧត្តមជ័យវិញ និងមានករណីបាត់ក្មេងក្មេង (រកឃើញវិញ) និងនៅខាងមុខឆាកតន្ត្រី មានករណីរត់បុកគ្នា ដែលជាករណីត្រូវយកចិត្តទុកដាក់ ចៀសវាងបញ្ហាផ្សេងៗ- នៅតំបន់ pub street មានប្រជាពលរដ្ឋ ចូលចង្អៀតណែនខ្លាំង មានករណីវង្វេងគ្រួសារ ខ្មែរ២ ចិន 1(រកឃើញវិញ) មានករណីដួលសន្លប់ ១ករណី សមត្ថកិច្ចបានយកទៅសង្គ្រោះបន្ទាន់។- តំបន់អង្គរឃ្យុងយូរ មានករណីជនវិកលចរិក សមត្ថកិច្ចបានទាក់ទងប៉ូលីសប៉ុស្ត៍ ស្លក្រាម ដើម្បីយកបញ្ជូនទៅគ្រួសារវិញ។- តំបន់ប្រាសាទបាយ័ន ដោយសារតំបន់ជុំវិញប្រាសាទបាយ័ន មានស្ថានភាពស្ងប់ស្ងាត់ ដូចនេះ ស្នើសុំ ដកកម្លាំង ចំនួន 15 នាក់ជួយនៅតំបន់ pub street ។៥.មតិណែនាំ បូកសរុប១.ផ្អែកតាមការរាយការណ៍របស់ ប្រធានគោលដៅនីមួយៗ ឃើញថា មានសភាពការណ៍ល្អ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។២.ចំពោះបទពិសោធន៍សម្រាប់ ថ្ងៃចូលឆ្នាំនេះ កម្លាំងសមត្ថកិច្ច គឺជាមេរៀនសម្រាប់កិច្ចការងារពេលក្រោយបន្តបន្ទាប់ទៀត។៣.នៅម៉ោង 8:០០ យប់ កម្មវិធីបិទបញ្ចប់មង្គរសង្ក្រាន្ត កម្លាំងសមត្ថកិច្ចត្រូវពង្រឹងសមត្ថភាព និងជំរុញកិច្ចការងារការពារសន្តិសុខមានសុខភាពពិសេសបញ្ហាលំហូរចរាចរណ៍។៤.កម្លាំងនៅគោលដៅប្រាសាទបាយ័ន និងអង្គរវត្ត ត្រូវយកចិត្តទុកដាក់រៀបចំ សុវត្ថិភាព សន្តិសុខ និងបញ្ហាកក់ស្ទះចរាចរណ៍ឲ្យបានល្អប្រសើរ។៥.ប្រធានគោលដៅនីមួយៗ ត្រូវប្រើប្រាស់កម្លាំងឲ្យបានល្អប្រសើរនិងមានប្រសិទ្ធភាព ពិសេសត្រូវគិតអំពីផ្លូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាបើធ្នាប់ និងរបៀបរយល្អ៕ Angkor flash news




