Saturday, April 26, 2025
Header Banner

ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ម្នាក់បើករថយន្តបុករថយន្តចតចោលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តឧត្តរមានជ័យ៖ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២៥ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ម្នាក់បានបើករថយន្តបុករថយន្តមួយគ្រឿងដែលចតចោលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

   សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។ជនរងគ្រោះជាតៃកុងរថយន្តអាល់ហ្វាត ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភណ្ឌ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

  សមត្ថកិច្ចបន្តថា រថយន្តអាល់ហ្វាតខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយយ៉ាងខ្លាំង ។ ករណីនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះ៕ដោយ៖ angkor flash news

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម