ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ បានចុះទៅបង្ក្រាបករណីស្តុបឈើមូលថ្មីៗនិងថ្មីៗជាច្រើនដុំ និងដាក់ម៉ាស៊ីនច្រៀកឈើដោយគ្មានច្បាប់អនុញ្ញាត ដែលមានទីតាំងស្ថិតនៅភូមិជប់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺត្រូវបានសមត្ថកិច្ចចម្រុះដកថយវិញ ដោយសារតែពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានស្នើសុំ និងអះអាងថាឈើដែលពួកគាត់ដឹកយកមកស្តុបនៅផ្ទះនោះ គឺបានកាត់តាមក្បាលដីស្រែរបស់ពួកគាត់តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញបានរឹបអូសយកម៉ាស៊ីនច្រៀកឈើ ដែលគ្មានច្បាប់អនុញ្ញាតយកទៅរក្សាទុកហើយចំពោះឈើដែលអះអាងថាកាត់នៅតាមក្បាលស្រែ ក៏នឹងត្រូវស្រាវជ្រាវផងដែរ។

សូមជម្រាបផងដែរថា មូលហេតុដែលសមត្ថកិច្ចចុះស្រាវជ្រាវនេះគឺបន្ទាប់ពីមានព័ត៌មានមកថាសកម្មភាពឈ្មួញឈើដឹកជញ្ជូនឈើយ៉ាងអណាធិបតេយ្យតាមគោយន្តកែច្នៃពីតំបន់ផ្សេងៗឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រួចយកមកស្តុបនៅទីតាំងខាងលើដើម្បីចែកចាយបន្ត៕ដោយ៖angkor flash news
