ខេត្តសៀមរាប៖ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងអាវុធហត្ថស្រុកស្វាយលើ ចុះចាប់អ្នកប្រើប្រាស់គ្រឿងញៀនបានម្នាក់បញ្ជូនទៅពន្ធនាគារ។ប៉ុន្តែអ្នកជួញដូរ(អ្នកលក់)ត្រូវបានជនសង្ស័យឆ្លើយប្រាប់សមត្ថកិច្ច ហើយតែមិនចាប់ខ្លួន ដោយសមត្ថកិច្ចសាម៉ីអះអាងថា មិនមានភស្តុតាង ទើបធ្វើឲ្យមាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយបានទម្លាយដល់ដល់អ្នកសារព័ត៌មាន តែម្តង។

ពាក់ព័ន្ធនិងករណីនេះដែរ លោកវរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៥នេះថា ខាងកម្លាំងរបស់លោកពិតជាបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ដាក់ពន្ធនាគាររួចហើយ ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ប៉ុន្តែជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចពីអ្នកលក់ឲ្យខ្លួនប្រើប្រាស់នោះដែរ។តែហាក់មិនច្បាស់លាស់ដោយនិយាយមិនសូវដឹងអី ទើបសមត្ថកិច្ចមិនទាន់សម្រេចចិត្តឃាត់ខ្លួន។ដោយនៅកំពង់ស៊ើបអង្កេតសិន។
ចំណែកភរិយារបស់ឈ្មោះចូវ បុរាណ ហៅទុំ ដែលរងការចោទប្រកាន់ថាជាអ្នកលក់គ្រឿងញៀនឲ្យខ្លួននៅចំណុចលើខ្នងភ្នំគូលែន បានឆ្លើយបដិសេធថាប្ដីរបស់ខ្លួនមិនបានប្រើប្រាស់ហើយក៏មិនបានលក់គ្រឿងញៀនដែរ។ ដោយអ្នកស្រីធ្លាប់បានពិនិត្យទឹកនោមប្ដីរបស់ខ្លួនតែលទ្ធផលចេញមកជាអវិជ្ជមាន។
សូមរម្លឹកថា កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥កម្លាំងកងអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបចាប់ជួនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួនម្នាក់ ឈ្មោះលាង សុខជា ភេទប្រុសអាយុ៣៥ឆ្នាំ។រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ជាអ្នកប្រើប្រាស់។ហើយជនសង្ស័យខាងលើបានឆ្លើយថាទិញពីឈ្មោះចូវ បូរាណ ហៅទុំ ជាអ្នកលក់ឲ្យខ្លួន ក្រោយមកកម្លាំងអាវុធហត្ថស្រុកបានចុះទៅដល់ផ្ទះចូវ បុរាណ ហៅទុំ តែឈ្មោះទុំ បានរត់គេចខ្លួនបាត់។ ក្រោយមកប្រពន្ធឈ្មោះទុំបានចូលខ្លួនទៅដោះស្រាយនៅកន្លែងអាវុធហត្ថស្រុកស្វាយលើពីរឿងបញ្ហាប្ដីរបស់ខ្លួន។ក្រោយមកឈ្មោះទុំបានមកនៅផ្ទះដោយរវិញជាធម្មតា។
ប្រភពព័ត៌មានពីពលរដ្ឋនៅលើខ្នងភ្នំគូលែន បានបង្ហើបឲ្យដឹងថា ភរិយារបស់ឈ្មោះចូវ បុរាណ ហៅទុំ បានព្យាយាមទៅសុំឱ្យសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ បញ្ចប់រឿង ប៉ុន្តែសាច់រឿងនោះមិនទាន់ដឹងដល់ដំណាក់កាលណានៅឡើយទេ ហាក់មានការអាថ៌កំបាំង។
ជុំវិញករណីនេះដែរប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៃស្រុកស្វាយលើ ខេត្តសៀមរាប មេត្តាស្រាវជ្រាវបង្ក្រាបករណីប្រើប្រាស់ក៏ដូចជាករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឲ្យដល់ឫសគល់ផង ដើម្បីឲ្យតំបន់ទេសចរណ៍ភ្នំគូលែន មានសុខសុវត្ថភាពល្អដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕ដោយ៖angkor flash news
