Friday, May 9, 2025
Header Banner

ដើមខ្នារ បានបាត់បង់ពីភូមិខ្នារ អស់ជាច្រើនឆ្នាំ ត្រូវបានលោកគង់ ប៊ឹប ស្វែងរកយកមកដាំឡើងវិញ ដើម្បីបញ្ចាក់អត្តសញ្ញាណភូមិខ្នារ

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ លោកគង់ ប៊ឹប ជំនួយការអមក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការទ្រង់ទ្រង់សាលាបឋមសិក្សាខ្នារ បានទទួលអំណោយដើមខ្នារចំនួន២ដើម ពីព្រះគ្រូចៅអធិការវត្តឈូកត្រសាល រស្មីមានជ័យ ស្ថិតនៅភូមិបុស្ស ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប យកមកដាំនៅសាលាបឋមសិក្សាខ្នារ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីបញ្ជាក់អត្តសញ្ញាណនៃភូមិខ្នារ ឡើងវិញ។

លោកគង់ ប៊ឹប ទីប្រក្សាក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការទ្រង់ទ្រង់សាលាបឋមសិក្សាខ្នារ បានឲ្យដឹងថា កន្លងទៅនៅភូមិខ្នារ ធ្លាប់មានដើមខ្នារធំៗជាច្រើនដើមនៅជិតត្រពាំងខ្នារ ទើបកាលនោះគេដាក់ឈ្មោះជាភូមិខ្នារ តែម្តង។តែដោយយូរៗទៅដើមខ្នារបានងាប់និងបាត់បង់ ទើបលោកបានស្វែងរកដើមខ្នារ ពីគ្រប់ទិសទី ដើម្បីយកមកដាំ តែរកមិនបាន។ទើបតែពេលនេះ លោកបានប្រទះឃើញហើយក៏សុំជាវពីព្រះចៅអធិការវត្តឈូកត្រសាល ដកមកដាំ ហើយក្តីជ្រះថ្លាក្នុងព្រះធម៌លោកគ្រូចៅអធិការវត្ត ក៏បានជូនដើមខ្នារទាំង២ដើមដល់ពលរដ្ឋនៅក្នុងភូមិខ្នារតែម្តង។

លោកបន្ថែមថា ក្នុងកិច្ចការងារនេះ លោកបានចាត់ឲ្យកូនរបស់លោក រកជួលគ្រឿងចក្រមកកាយដកយកមកដាំនៅទីតាំងខាងលើ ឲ្យមានភាពស្រស់ស្អាត និងដើម្បីបញ្ជាក់អត្តសញ្ញាណនៃភូមិខ្នារ និងត្រពាំងខ្នារ។ហើយការចំណាយលើការគាស់កាយ ដឹកជញ្ជូនដើមឈើ នេះត្រូវបានសប្បុរសធម៌ និងគ្រួសាររបស់លោកចាត់ចែងដោយសទ្ធាជ្រះថ្លាបំផុត។


នៅក្នុងការដាំដើមឈើដ៏កម្រនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយខេត្តសៀមរាប អាជ្ញាធរសង្កាត់ជ្រាវ ព្រះសង្ឃ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិខ្នារ សង្កាត់ជ្រាវ ជាច្រើននាក់ ចូលរួមផងដែរ។

ប្រជាពលរដ្ឋនៅក្នុងភូមិខ្នារ បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានវត្តមានដើមខ្នារ នៅលើទឹកដីភូមិខ្នារ នេះឡើងវិញ ដែលព្រឹត្តិការណ៍នេះគឺពលរដ្ឋយល់ឃើញថា នេះគឺជាលាភសំណាង និងពរជ័យដ៏ល្អប្រសើរសម្រាប់អ្នកភូមិខ្នារទាំងមូលផងដែរ៕ ដោយ៖Angkor flash news

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម