Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបរថយន្តសាំយ៉ុង ដឹកត្រីប្រា ក្លាសេគ្មានច្បាប់អនុញ្ញាត យកធ្វើការផាកពិន័យតាមច្បាប់ ជលផល

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំ ផ្នែករដ្ឋបាលជលផលក្រឡាញ់ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយនឹងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច រឿងកម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប បានឃាត់ថយន្តដឹកត្រីមួយគ្រឿង នៅចំណុចភូមិទឹកវិល សង្កាត់ទឹកវិល ដើម្បីសួរនាំរកច្បាប់ទម្លាប់ ។

លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 2C.4980 ត្រីប្រាខ្លះសេចំនួន៣.០០០គីឡូក្រាម ដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិតអនុញ្ញាត ដែលជាបទល្មើសជលផល។

ក្រោយពីបានពិនិត្យមើលសព្វគ្រប់រួចមក ក្រុមការងារបាន កសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្ដែង តាមនីតិវិធិច្បាប់ស្តីពីជលផល ។ចំណែកវត្ថុតាងរថយន្តត្រីប្រាខ្លះសេចំនួន៣.០០០គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ ព្រោះម្ចាស់ត្រី ខាងលើ បានយល់ព្រមផាកពិន័យតាមច្បាប់។ បើតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថារថយន្តសាំយ៉ុងដឹកត្រីប្រា ក្លាសេ ទាំងនោះត្រូវបានឈ្មួញដឹកចេញពីព្រំដែនប្រទេសថៃ តាមច្រក របៀងក្នុងភូមិសាស្ត្រអូរបីជាន់ ដឹកជញ្ជូនយកមកចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗដូចជាខេត្តសៀមរាបនិងខេត្តកំពង់ធំ៕ដោយ៖ Angkor flash news

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម