Saturday, May 24, 2025
Header Banner

សមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បន្តសហការគ្នាចុះបង្រ្កាបការនាំចូលត្រីប្រាក្លាសេរាប់រយតោន ឆ្លងដែនខុសមកពីប្រទេសថៃ

ខេត្តសៀមរាប៖កម្លាំងជំនាញជលផលនៃមន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបន្តបង្រ្កាបដូចភ្លៀងរលឹមលើការនាំចូលត្រីប្រាក្លាសេរាប់រយតោនដឹកតាមរថយន្តសាំយ៉ុង ដោយគ្មានច្បាប់អនុញាត ដែលពួកឈ្មួញបានលួចនាំចូលតាមច្រករបៀងកម្ពុជាថៃនៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ យកទៅស្តុបបែងចែកនៅស្រុកបវេល ខេត្តបាត់ដំបង ហើយឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិកំពុងតាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។


លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកត្រីខាងលើបានព្យាយាមបើកគេចពីសមត្ថកិច្ច តែទោះជាយ៉ាងណាក៏មិនអាចគេចផុតត្រូវបានសមត្ថកិច្ចតាមឃាត់បាននៅរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2A.9942 ដឹកត្រីប្រាក្លាសេទឹកកកពេញប្រមាណជា៣.០០០គីឡូក្រាម ដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិតអនុញ្ញាត ដែលជាបទល្មើសជលផល។
ខណៈពេលដែលកំពុងឃាត់រថយន្តខាងលើសមត្ថកិច្ចជំនាញជលផលបានឃាត់រថយន្តកាំម៉ារីកែឆ្នៃមួយគ្រឿងដែលផ្ទុកត្រីសម្រាប់ចំណីក្រពើមួយគ្រឿងទៀតពណ៌ខ្មៅ។


ក្រោយពីបានពិនិត្យមើលសព្វគ្រប់រួចមក ក្រុមការងារបាន កសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្ដែង តាមនីតិវិធិច្បាប់ស្តីពីជលផល ។ចំណែកវត្ថុតាងរថយន្តត្រីប្រាខ្លះសេចំនួន៣.០០០គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ ព្រោះម្ចាស់ត្រី ខាងលើ បានយល់ព្រមផាកពិន័យតាមច្បាប់។ រីឯរថយន្តកាំម៉ារីកែឆ្នៃដឹកត្រីចំណីក្រពើក៏ត្រូវផាកពិន័យតមាច្បាប់ផងដែរ។

បើតាមប្រភពព័ត៌មានដែលទទួលបាន ត្រីប្រាក្លាសេកំពុងសម្រុកនាំចូលពីប្រទេសថៃ ចូលកម្ពុជាដោយខុសច្បាប់តាមច្រករបៀងនានា ស្ថិតក្នុងទឹកដីខេត្តបាត់ដំបងនិងខ្លះនាំចូលតាមច្រករបៀងខេត្តបន្ទាយមានជ័យ បន្លំទីផ្សារត្រីក្នុងស្រុកក្នុងមួយថ្ងៃៗពី២០ទៅ៣០តោន។មិនតែប៉ុណ្ណោះបន្តដឹកជញ្ជូនចែកចាយលក់យ៉ាងពេញបន្ទុកតាមបណ្ដាខេត្តផ្សេងៗដូចជាបន្ទាយមានជ័យ ខេត្តសៀមរាបនិងខេត្តកំពង់ធំ និងខេត្តបាត់ដំបង ជាដើម៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម