Saturday, May 24, 2025
Header Banner

សកម្មភាពក្រុមឈ្មួញដឹកធ្យូងចេញយ៉ាងគំហុកពីតំបន់គម្របព្រៃឈើបឹងពេរ នៃស្រុកជីក្រែង សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចជំនាញ…

ខេត្តសៀមរាប៖ធ្យូងជាអនុផលព្រៃឈើខុសច្បាប់ដែលធ្វើឲ្យធនធានធម្មជាតិព្រៃឈើគ្រប់ប្រភេទទាំងតូចទាំងធំវិនាសហិនហោចយ៉ាងឆាប់រហ័ស ត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញពីភូមិសាស្ត្រស្រុកជីក្រែង យ៉ាងរលូនសង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចជំនាញ។

   ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា មានឃុំចំនួន៣ក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានឡ ដុតធ្យូងរាប់រយគឺឃុំ ខ្វាវ, ឃុំ ពង្រលើ និងឃុំ ពង្រក្រោម។ពួកគាត់ថាឡ ទាំងនេះត្រូវបានជនល្មើស កាប់បំផ្លាញឈើគ្រប់ប្រភេទទាំងតូចទាំងធំ មកពីព្រៃសហគមន៍ និងព្រៃគម្របព្រៃឈើរបស់រដ្ឋ មានតិចតួចណាស់ដែលកាប់មកពីក្បាលស្រែ ម៉្យាងវិញទៀត ក្រោយពីកាប់ឈើព្រៃមកដុតកើតជាធ្យូងត្រូវបានដឹកជញ្ជូនទៅកន្លែងស្តុកនានា ដោយឈ្មួញកណ្ដាលច្រកថង់ប្លាស្ទិចរងចាំឡាន,រឺម៉កម៉ូតូកែច្នៃ និងគោយន្តកន្រ្តៃដឹកចេញពេលយប់។

  ប្រភពបន្តថា ធ្យូងទាំងអស់ត្រូវបានដឹកជញ្ជូនជារៀងរាល់យប់តាមភូមិពង្រស្ថិតក្នុងឃុំពង្រក្រោម កាត់តាមភូមិដងផ្អាវ ចេញមកភូមិស្ពានត្នោត បន្តទៅផ្លូវជាតិលេខ៦ ឆ្ពោះទៅកើតដើម្បីចែកចាយតាមខេត្តផ្សេងៗបានយ៉ាងរលូនគ្មានឃើញ ជំនាញរដ្ឋបាលព្រៃឈើ ឬ កម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះទៅបង្រ្កាបម្ដងណាឡើយ។

   ជុំវិញករណីនេះគេសង្ស័យតែមន្ត្រីពាក់ព័ន្ធទាំង់អស់ក្នុងស្រុកជីក្រែង ជាអ្នកទទួលាភសក្ការៈពីថៅកែដឹកធ្យូង ទើបសម្ងំឈឹងដូចចោរលួចសេះគ្មានទប់ស្កាត់ភាពមហន្តរាយព្រៃឈើបែបនេះ។

   ពាក់ព័ន្ធករណីខាងលើនេះ នាយសង្កាត់រដ្ឋបាល់ព្រៃឈើ ជីក្រែង លោក វង្សសាំង សំរិត កាលពីថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ ២០២៥ បានឆ្លើយតបអ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកនឹងចាត់ចែងកូនចៅឲ្យឃ្លាំមើល ប្រសិនបើមានចរាចរណ៍ដឹកជញ្ជូនធ្យូងពេលយប់មែនលោកនឹងមានវិធានការតាមផ្លូវច្បាប់។ ប៉ុន្តែនេះគ្រាន់តែជាសន្យាខ្យល់តែប៉ុណ្ណោះ ព្រោះប៉ុន្មានយប់នេះអ្នកសារព័ត៌មានចុះពិនិត្យឃើញថាឡានដឹកធ្យូងនៅតែបន្តដឹកជញ្ជូនជាហូរហែរ តែគ្នានឃើញ កូនចៅនាយសង្កាត់រដ្ឋព្រៃឈើជីក្រែងណាមកពិនិត្យនិងបង្រ្កាបទាល់តែសោះ។ចំណែក មន្ត្រីបរិស្ថានដែលមានស្នាក់ការជាច្រើននៅស្រុកជីក្រែង មិនសុំការពន្យល់បានទេនៅរសៀលថ្ងៃទី១៩ខែឧសភា នេះ។

   ប្រជាពលរដ្ឋ សំណូមពរ ដល់ ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្ត សៀមរាប មេត្តាចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យមើល ឡ និងឡានដឹកធ្យូងក្នុងស្រុកជីក្រែងផង ព្រោះ ព្រៃឈើក្នុងដែនសហគមន៍ និងគម្របព្រៃឈើបឹងពេរ ក្នុងស្រុកជីក្រែង កំពុងមានហានិភ័យខ្ពស់ក្នុងការបាត់បង់ជម្រកសត្វព្រៃ ព្រោះតែជំនាញរដ្ឋបាលព្រៃឈើ និងស្ថាបណ្ណពាក់ព័ន្ធមិនព្រមមានវិធានការទប់ស្កាត់និងបង្រ្កាប ឡ និងឡានដឹកធ្យូងនោះទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម