Saturday, June 21, 2025
Header Banner

ទុស្សខ្សែភ្លើងនៅផ្សារពាក់ស្បែក ជិតកងពលលេខ៣ បណ្ដាលឲ្យឆេះផ្ទះនិងតូបលក់ដូរ…


ខេត្តព្រះវិហារ៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ មានករណីអគ្គិភ័យកើតឡើង១លើកនៅចំណុចផ្សារពាក់ស្បែក មុខកងពលធំលេខ៣ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៨ខ្នងមាន ១៥បន្ទប់និងតូបជួល១៦តូបបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំតែពុំមានរងរបួសស្នាមដល់មនុស្សទេ។


លោកអភិបាលស្រុកបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះយើងបានប្រើប្រាស់រថយន្ត៣គ្រឿង៖រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត,ទី២ រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស,ទី៣ រថយន្តទឹកកងពលធំលេខ៣។ ស្ថានការអាចគ្រប់គងបានទាំងស្រុងវេលាម៉ោង ២១ និង៤០នាទីថ្ងៃដដែល។
លោកអភិបាលស្រុកបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះគឺមកពីផ្ទុះសេខ្សែភ្លើង។លោកអភិបាលស្រុក សំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងទៀន ធូប និងបញ្ហាខ្សែភ្លើងត្រូវត ឲ្យសមស្របតាមបច្ចេកទេស៕ដោយ៖ភ្នំដែក

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម