Friday, November 1, 2024
Header Banner

អគារមណ្ឌលសុខភាព​ប្រាសាទ​បាគង​ ជាជំនួយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរលួស​និងសប្បុរសជនត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការ

សៀមរាប៖នៅអាគារមណ្ឌលសុខភាព ប្រាសាទ​បាគង​ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ​ ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការ ក្រោមអធិបតីភាព​ ឯកឧត្តម ឡាំង អូណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលួស តំណាង​ ឯកឧត្តម សំ វណ្ណថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ លោកលោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរលួស រដ្ឋបាលស្រុក រដ្ឋបាលឃុំ មណ្ឌលសុខភាពប្រាសាទបាគង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយក នាយករង លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យនិងបឋមសិក្សាទាំងអស់នៃឃុំរលួស​ ផងដែរ ។ ក្នុងឱកាសដាក់ឲ្យដំណើរការនេះ ឯកឧត្តមអនុប្រធាន​ ក្រុមការងារ​ ក៏បាននាំយក​ នូវសម្ភារៈមួយចំនួន ចែកជូនដល់ សាលាឃុំរលួស​នូវ អាល់កុល​១កាន កំប៉ុងបាញ់អាល់កុល​១ និងម៉ាស់ក្រណាត់ចំនួន ៥០ សន្លឹក ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ នូវអាល់កុល​១កាន កំប៉ុងបាញ់អាល់កុល​១ និងម៉ាស់ក្រណាត់ចំនួន៥០សន្លឹក ជូនមណ្ឌលសុខភាពប្រាសាទ​បាគង​ នូវអង្ករ២០០​គីឡូក្រាម ថ្នាំពេទ្យ២កេសតូច ជែលលាងដៃ៥​កេស ម៉ាស់១០ ប្រអប់ និងអាល់កុល​២កាន​ ជូនអនុវិទ្យាល័យហ៊ុន សែនរលួស និងសាលាបឋមសិក្សាទាំង ៥ក្នុង​ ១សាលាទទួលបាន អាល់កុល​១កាន កំប៉ុងបាញ់អាល់កុល​១ និងម៉ាស់ក្រណាត់ចំនួន ៥០សន្លឹក ជូនប្រជាពលរដ្ឋ ដែលកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពចំនួន១០នាក់​ ម្នាក់ៗទទួលបាន​អង្ករ១០គីឡូក្រាម ភួយ​១ ម៉ាស់ ៥ និងថវិកា​២០,០០០រៀល ។ ក្នុងនាម​ អភិបាលស្រុក​ ជំនួសមុខ​អោយ បងប្អូនប្រជាពលរដ្ឋ ខ្ញុំបាទ​ សូមថ្លែងអំណរគុណចំពោះ​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលួស​ និងសប្បុរសជន​ ដែលបានជួយកសាងអគារមណ្ឌលសុខភាពប្រាសាទបាគង​ សម្រាប់គាំពារដល់ផ្នែកសុខមាលភាពក្នុងមូលដ្ឋានយើងខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់​ សូមមានសុខភាពល្អជោគជ័យការងារគ្រប់ភារកិច្ច​ ៕ប្រភព៖រដ្ឋបាលស្រុកប្រាសាទបាគង អរគុណសន្តិភាព

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម