ខេត្តសៀមរាប៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដី
ជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ។

ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសារជាថ្មី៕ដោយ៖វិសាល

