ខេត្តសៀមរាប៖បើយោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានកាត់សម្អាតដេីមឈេីដួលរលំដោយសារភ្លៀងខ្យល់ នៅតាមផ្លូវខាងកេីតប្រាសាទអង្គរវត្ត និងតាមផ្លូវវង់ធំ ស្ថិតនៅខាងជេីងប្រាសាទមេបុណ្យខាងកេីត។ សកម្មភាពការងារនេះ ដើម្បីធានាសុវត្តិភាព និងបេីកផ្លូវចរាចរឡេីងវិញជូនភ្ញៀវទេសចរ និងអ្នកធ្វេីដំណេីរ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗ៕


