សៀមរាប៖រថយន្តបាឡែនបើកជែងរថយន្តសាំយ៉ុងជ្រុល ទៅបុកម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២០ស្ថិត នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៨។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក តូយ៉ូតាកាំម៉ារី(បាឡែន)ពណ៌ស ពាក់ស្លាកលេខ សៀម រាប 2C.8768 បើកបរដោយឈ្មោៈ មិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង។ រថយន្តនោះបានបើកឡើងវ៉ាជែងរថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT.1095 បើកបរដោយឈ្មោះអ៊ង ស៊ាងទី ភេទប្រុសអាយុ ២៧ឆ្នាំរស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅស្របគ្នា។ ក្នុងពេលវ៉ាជែង បានបុកម៉ូតូម៉ាក YAMAHA R15 ពាក់ស្លាកលេខ សៀមរាប 1AG.1246 បើកបរដោយឈ្មោះ ប៉ែន វែន ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីត្បួងទៅជើងបណ្តាលឲ្យស្លាប់។ ក្រោយបុកម៉ូតូហើយ ក៏បុករថយន្តម៉ាកសាំងយ៉ុងខាងលើ បណ្តាលឲ្យរថយន្តសាំយ៉ុង ធ្លាក់ទៅក្នុងស្នាមភ្លោះ។ អ្នកបើកបររថយន្តកាមរី គេចខ្លួនបាត់។លោកបន្តថា ក្នុងហេតុការណ៍ ខូចខាតរថយន្តធ្ងន់២គ្រឿង និងម៉ូតូ១គ្រឿង។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន។ អ្នកបើករថយន្តម៉ាក តូយ៉ូតាកាម៉ារីបាឡែនបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ រថយន្តទាំង២គ្រឿង និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវីធី។ចំណែកសាកសពជនរងគ្រោះប្រគល់ជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖នាងពួន