Monday, October 13, 2025
Header Banner

ឈ្មួញឈើដុះស្លែឈ្មោះខេង កាប់ឈើពីតំបន់ព្រៃព្រះរកា យកទៅកែច្នៃរួចដឹកទៅលក់នៅតាមបណ្ដាខេត្តនានាដោយរលូន

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ អ្នកឃ្លាំមើលបទល្មើសប្រចាំខេត្តព្រះវិហារ បានប្រមាញ់រូបភាពឈ្មួញឈើដុះស្លែម្នាក់ឈ្មោះ ខេង ប្រចាំស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលតែងតែចូលទៅកាប់ឈើនៅតំបន់ព្រៃព្រះរកា ហើយកែច្នៃធ្វើគ្រឿងសង្ហារឹម រួចដឹកយកទៅលក់នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា ដោយពុំមានសមត្ថកិច្ចជំនាញណាមួយក្នុងខេត្តព្រះវិហារ បង្ក្រាបសោះឡើយ ដោយគេដាក់ការសង្ស័យថា សមត្ថកិច្ចទាំងនោះអាចទទួលលាភសក្ការៈជាថ្នូរនិងការមិនបង្ក្រាបឈ្មួញឈើខាងលើនេះ។

ពាក់ព័ន្ធនិងករណីនេះដែរ មហាជនស្នើរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំង ថ្នាក់ដឹកនាំខេត្តព្រះវិហារ មេត្តាបង្ក្រាបក្រុមឈ្មួញឈើខាងលើនេះផងដើម្បីឲ្យគម្របព្រៃឈើនៅក្នុងខេត្តព្រះវិហារនៅស្រស់បំព្រងសម្រាប់ជា កេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយ។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅយប់ថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០២៥ មានមន្ត្រីជំនាញម្នាក់នៅស្រុករវៀង ចាំកាងបទល្មើសឡានដឹកឈើ ទាំង ងងើល គ្មានដឹងច្បាប់ទម្លាប់ ប្រសិនបើដឹងហើយថ្នាក់លើគួរកែប្រែទម្លាប់នេះផង កុំឱ្យអ្នកកាសែតផ្សាយចំឈ្មោះ៕ដោយ៖សច្ចះ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម