កំពង់ឆ្នាំង៖អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ របស់កសិដ្ឋានហ្គ្រីនហ្វាម ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ក្នុងពេលនេះកំពុងកសាងផ្ទះលំហែកាយ អំពីឬស្សី ផ្ទះលូ បោះតង់ស្នាក់នៅ និងកែឆ្នៃកន្លែងមុជទឹកដែលហូរធ្លាក់មកពីលើភ្នំ ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករផងដែរ ។
មកដល់ពេលនេះ កសិដ្ឋានហ្គ្រីនហ្វាម កំពុងធ្វើការដាំដុះដំ ណាំហូបផ្លែគ្រប់ប្រភេទ និងដាំដុះដើមឈើប្រណិត នៅលើផ្ទៃដីជាង៨០០ហិកតា ដើម្បីប្រែក្លាយកសិដ្ឋានមួយនេះ ទៅជាតំបន់ទេស ចរណ៍ធម្មជាតិកែឆ្នៃដ៏ទាក់ទាញមួយអោយភ្ញៀវទេសចរណ៍នៅក្នុងស្រុកមកលេងកំសាន្ត និងមកលំហែកាយនៅចុងសប្តាហ៍ ។ ដោយឡែកក្នុងពេលនេះ ហ្គ្រីនហ្វាមបានកសាងស្ពានឬស្សីមួយកន្លែងឆ្លងកាត់អូរដែលមានចន្តរទឹកហូរចុះពីលើតំបន់ព្រៃភ្នំ និងបានកែឆ្នៃធ្វើសួនច្បារជាប់មាត់អូរនៅកន្លែងមុជទឹក សំរាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងនៅក្បែរកន្លែងមុជទឹកនោះ ក៏មានកញ្ចុសជាច្រើនកន្លែង សំរាប់អង្គុយលេងហូចចុកចំណីអាហារផងដែរ ។ សំរាប់សេវាម្ហូបអាហារវិញ ក៏មានម្ហូមអាហាររបស់ខ្មែរ និងបន្លែគ្រប់ប្រភេទដែលគ្មានជាតិគីមី និងមានតម្លៃសមរម្យ សំរាប់បំពេញចិត្តភ្ញៀវទេសចរណ៍ផងដែរ ។ ជាមួយគ្នានេះដែរ ចំពោះកន្លែងស្នាក់នៅលំហែកាយវិញ ហ្គ្រីនហ្វាមកំពុងដំណើរការកសាងផ្ទះអំពីឬស្សីចំនួន៦ខ្នង(ប្លង់ផ្ទះជនជាតិភាគតិច) ផ្ទះលូ២កន្លែងធ្វើបាន៨០%ហើយ និងបានបោះតង់ស្នាក់នៅបានជាង៥០កន្លែង ដើម្បីបំរើអោយការស្នាក់នៅលេងកំសាន្តពេលយប់ ដោយមានបំពាក់ភ្លើងសូឡា និងបំពាក់ដុំហ្វាយហ្វាយសំរាប់ប្រើប្រាស់ប្រព័ន្ធអិនធឺណែត ជូនភ្ញៀវមកស្នាក់នៅលំហែកាយផងដែរ ។ចំពោះគម្រោងការក្នុងពេលខាងមុខវិញនៅក្នុងកសិដ្ឋានមួនេះ ក្រុមហ៊ុននិងពង្រីកការធ្វើ រីសត ផ្ទះលំហែកាយ ដោយមានដាំដំណាំហូបផ្លែគ្រប់ប្រភេទ សំរាប់បំរើតម្រូវការរបស់អតិថិជន មួយចំនួនដែ លមានបំណងចង់មកស្នាក់នៅលំហែកាយ ក្នុងតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃមួយនេះ ដែលមានទេសភាពដងភ្នំព័ទ្ធជុំវិញដ៏ស្រស់បំព្រង ។យ៉ាងនេះក្តី លោកសេង សា លី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង សំណូមពរផងដែរដល់ផ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមរក្សាបរិស្ថានអនាម័យ ដោយត្រូវបោះសំរាមក្នុងធុងដាក់សំរាម និងសូមចូលរួមការពារទប់ស្កាត់ជម្ងឺកូវីត១៩ទាំងអស់គ្នាកុំអោយឆ្លងរាលដាលមកក្នុងមូលដ្ឋាន ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬ អាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្តិភាព នៃសុខភាពរបស់យើងទាំងអស់គ្នាផងដែរ៕ដោយ៖នាយកម