Monday, October 27, 2025
Header Banner

កម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

ខេត្តព្រះវិហារ៖កម្ពុជាបានចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែក ជានិមិត្តរូបរបស់កងទ័ពកម្ពុជា ក្រោមការសង្កេតការណ៍ដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់ទាំងនេះ បានធ្វើឡើងនៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។សកម្មភាពនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីសន្តិភាព គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ៕ដោយ៖សេរី ប្រភពពី AKP

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម