Monday, November 3, 2025
Header Banner

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងខួបលើកទី២១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា

ខេត្តព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-២០២៥) និងខួបលើកទី២១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ខូយ ឃុនហ៊រ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី។

ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុកទាំង៨ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនស.ស.យ.ក ខេត្តជាច្រើនរូបទៀត៕ដោយ៖T9(ប្រភពពី៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម