Wednesday, January 28, 2026
Header Banner

កងទ័ពថៃ យកករណីជនជាតិចិន ដើរឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃជាន់មីន មកចោទថា ដោយសារកម្ពុជា បន្តដាក់មីនទៀតហើយ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងយោធភូមិភាគទី១ ថៃ បានរាយការណ៍ថា មានបុរសជនជាតិចិន កាន់លិខិតឆ្លងដែនឈ្មោះ SHI JINGUI អាយុ ២៦ឆ្នាំ មកពីខេត្តយូណាន ប្រទេសចិន បានរងរបួសដោយសារដើរជាន់មីន បន្ទាប់ពីឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសថៃនៅជិត ភូមិបានណងចាន់ ស្រុក Khok Sung ខេត្តស្រះកែវ ។

បច្ចុប្បន្ន បុរសជនជាតិចិនរូបនេះកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យខុKhok Sung ហើយប៉ុស្តិ៍នគរបាល Khok Sung ជាអ្នកសម្របសម្រួលបឋម។ នគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ កំពុងស៊ើបអង្កេតហេតុការណ៍នេះ ហើយគេជឿថាពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់។កន្លងមក កងទ័ពថៃ បានចោទប្រកាន់កម្ពុជា ថាដាំមីនថ្មី បើទោះជាកម្ពុជាបដិសេធ និងបង្ហាញជំហរគោរពតាមច្បាប់អន្តរជាតិក៏ដោយ អាជ្ញាធរមីនបានច្រានចោលចំពោះការការចោទប្រកាន់របស់ថៃ និងសារព័ត៌មានថៃ ដោយអះអាងថា ការផ្សព្វផ្សាយនោះ គ្មានរបាយការណ៍ ស៊ើបអង្កេត ផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់តាមរយៈយន្តទ្វេភាគី រាល់ការចោទប្រកាន់របស់ថៃ ថាកម្ពុជាដាក់មីន ប៉ុន្តែកម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ ពោលការចោទប្រកាន់មានតែពាក្យសម្តី និងការផ្សព្វផ្សាយប៉ុណ្ណោះ៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម