ខេត្តព្រះវិហារ៖យោងតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ពលរដ្ឋភៀសសឹកក្នុងស្រុកជាក្សាន្ត ខេត្តព្រះវិហារ មានសរុបចំនួន ១.៤៩១គ្រួសារ ស្មើនឹងចំនួនមនុស្ស៥.៥៩៧នាក់ ក្នុងនោះស្រី៣.១១៥ នាក់។
គិតត្រឹមល្ងាចថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៥នេះ បញ្ជាក់ថា មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥.០០០ មានជនភៀសសឹកចំនួន២១គ្រួសារ ស្មើនឹង១២២នាក់, មណ្ឌលសុវត្ថិភាពវត្តឧត្តមគិរីទួលអណ្ដែត មានជនភៀសសឹក ចំនួន៤១២គ្រួសារ ស្មើនឹង៣.៧៤៣នាក់, មណ្ឌលសុវត្ថិភាពវត្តត្រាវកៀត មានជនភៀសសឹក ចំនួន៧៦នាក់ ស្មើនឹង៣៨៣នាក់, មណ្ឌលសុវត្ថិភាពវត្តពើងអង្គកាម មានជនភៀសសឹក ចំនួន៣៩៨គ្រួសារ ស្មើនឹង២.២៣៧នាក់, មណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ មានជនភៀសសឹក ចំនួន២០៨គ្រួសារ ស្មើនឹង១.១៣៥នាក់, មណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ មានជនភៀសសឹក ចំនួន១៤៧គ្រួសារ, មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ចំនួន២២៩គ្រួសារ ស្មើនឹង១.០៩២នាក់។

សូមជម្រាបថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ តំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកម្ពុជា។យោធាថៃ បានពង្រីកការឈ្លានពានទឹកដីកម្ពុជាមានទាំងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងដល់ខេត្តបន្ទាយមានជ័យ។

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃ មកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង៕ដោយ៖អង្គរផ្លាសញ៉ូ








