ខេត្តបន្ទាយមានជ័យ៖លោក អែម សុខា អភិបាលស្រុកថ្មពួក បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន Angkor flash news នារសៀលថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២៦ថា ដើម្បីចូលរួមលើកកម្ពស់ និងជំរុញការសម្អាតអនាម័យបរិស្ថានស្រុកឱ្យមានអនាម័យល្អ សោភ័ណភាពស្អាត ស័ក្តិសមនឹងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋស្រុកថ្មពួកយើង រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់លំនៅដ្ឋាន ត្រូវតែចូលរួមឱ្យបានគ្រប់ៗគ្នា ជាចលនាសម្អាតអនាម័យបរិស្ថាន ទាំងនៅក្នុង នឹងជុំវិញបរិវេណគេហដ្ឋានរៀងៗខ្លួន ក្រោមទិសស្លោក(ផ្ទះយើងស្អាត ស្រុកថ្មពួកយើងស្អាត ជាកិត្តិយសរបស់យើងទាំងអស់គ្នា)។

លោកបន្ត រដ្ឋបាលស្រុកថ្មពួក បានសម្រេច បញ្ឈប់កាតព្វកិច្ច និងសិទ្ធិទាំងស្រុងរបស់លោកជាភាគី “ខ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារ លោកបាន បោះបង់ការងារសម្អាតប្រមូលសំរាមទីប្រជុំជនស្រុកថ្មពួក ចំនួន២លើករួចទៅហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ និងម្តងទៀតពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ បានបង្ករឲ្យមានភាពយឺតយ៉ាវ និងកកស្ទះ ក្នុង ការប្រមូលសំរាមមាននៅតាមមុខផ្ទះប្រជាពលរដ្ឋ ដែលបង់សេវាប្រមូលសំរាមជាច្រើននាបើកមកហើយ ។

ពាក់ព័ន្ធករណីនេះដែរ តំណាងបុគ្គលិកគ្រប់គ្រងខាងប្រមូលគំនរសំរាម បានលើកឡើងថា ពួកគាត់បានប្រមូលសំរាមជាច្រើនឆ្នាំមកហើយ ដោយមិនដែលមានកំហុសឆ្គង រីក៏លិខិតព្រមាន នោះដែរ។ពួកគាត់កើតទុក្ខមិនសុខចិត្តសូមស្នើឱ្យលោកអភិបាលស្រុកថ្មពួក លោកជួយរកដំណោះស្រាយជូនពួកគាត់ ដោយហេតុគាត់មិនទាន់ចប់កុងត្រាផង ហេតុអ្វីមានអ្នកទីពីរមកធ្វើជំនួសគាត់ទៅវិញដោយមិនទាន់ដឹងមូលហេតុព្រមទាំងមិនទាន់ដល់ចប់កុងត្រាផងនោះ។តំណាងបុគ្គលិកបន្តថា ក្រុមហ៊ុនថ្មី បានដេញឃាត់គោយន្តដឹកសំរាមពួកគាត់ដែលកំពុងប្រមូលសំរាមនៅតាមលំនៅដ្ឋានពលរដ្ឋ។

ក្រុមអ្នកឃ្លាំមើលការងារប្រមូលសំរាមនៅស្រុកថ្មពួក បន្ទាយមានជ័យ បានលើកឡើងថា ការដាក់ក្រុមហ៊ុនប្រមូលសំរាមថ្មី មកជំនួសក្រុមហ៊ុនចាស់គឺគួរតែ ប្រជុំជជែកគ្នាឲ្យអស់លទ្ធភាព។ការធ្វើបែបនេះអាចធ្វើឲ្យមហាជនយល់ច្រលំថា ជាបក្ខពួកនិយម៕ដោយ៖AFN





