Thursday, February 26, 2026
Header Banner

ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅស្រុកប្រាសាទបាគង ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍មិនឲ្យរាលដាលទៅផ្ទះអ្នកដ៏ទៃ

ខេត្តសៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីទុសេ្សខ្សែភ្លើង បណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង ធ្វើ​ឲ្យខូចខាតសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​ធំ ប៉ុន្តែ​មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។​ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

 សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សាំ សុន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះចំនួនមួយខ្នងទាំងស្រុង ដែលមានទំហំ ០៨គុណនិង០៤ម៉ែត្រ ថ្មក្រោមឈើលើដំបូកប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។ 

  សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម ថ្នាក់ដឹកនាំអង្គភាពបានចាត់កម្លាំង ជំនាញចុះពន្លត់អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់អគិ្គភ័យ សរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៥រថយន្ត ក្នុងនោះរួមមាន៖ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន ០៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំនួន០១គ្រឿង, រថយន្តពន្លតអគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន ០១គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃខែឆ្នាំដដែរ។

  សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។  ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខដល់កម្លាំនគរបាលខេត្តសៀមរាប ☎️ 078 773 774, 092 999 906, 070 344 766 ។ចំណែកបងប្អូនដែលចង់ទំនាក់ទំនងទៅ កងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕ដោយ៖អង្គរផ្លាសញ៉ូ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម