ខេត្តសៀមរាប៖យោងតាមដីកាឲ្យដំណឹងអំពីសាលក្រមកំបាំងមុខ ដែលចេញដោយលោក វ៉ា សក្កា តំណាងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខៈ ៦៨៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។បានឃើញ សាលក្រមកំបាំងមុខលេខៈ ៥៦ “ឈ៥៦២ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

សូមជូនដំណឹងមកឈ្មោះ សឿម សៀត ភេទប្រុស កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ អាសយដ្ឋានភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យបានដឹងថា ៖ តាមសាលក្រម កំបាំងមុខលេខ ៥៦ ឈ/៥៦២ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តសៀមរាប បានសម្រេចសេចក្តីដូចខាងក្រោម៖១-ផ្តន្ទាទោស ឈ្មោះ សឿម សៀត ភេទប្រុស កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៧៨ (អត្តសញ្ញាណ ដូចខាងលើ) ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ)ឆ្នាំ ។ពីបទ “រំលោភលើទំនុកចិត្ត” ប្រព្រឹត្តនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។២-បង្គាប់ឲ្យឈ្មោះ សឿម សៀត សងសំណងចំនួន ៨១.៥០០ (ប្រាំបីម៉ឺនមួយពាន់ប្រាំរយ)ដុល្លារ អាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ គង់ មង្គល។ ការទាមទារលើសពីនេះបដិសេធចោល។៣-សាលក្រមនេះជំនុំជម្រះ និងប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទឈ្មោះ សឿម សៀត និងចាត់ទុកចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ គង់ មង្គល។បើកសិទ្ធិអោយប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕



