សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន អង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ០៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ប្រគល់ ជូន ដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ។

លោកឧត្តមសេនីយ៍ទោហួត សុធី បានឲ្យដឹងថា អំណោយទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា ៕ប្រភព៖ស្នងការនគរបាលខេត្តសៀមរាប







