Saturday, February 28, 2026
Header Banner

ជនសង្ស័យលួចម៉ូតូដ៏សកម្មនៅក្រុងព្រះវិហារ ចំនួន២នាក់ត្រូវបាននគរបាលខេត្តព្រះវិហារ បង្ក្រាបបានជាបន្តបន្ទាប់


ខេត្តព្រះវិហារ៖ជនសង្ស័យជាមុខសញ្ញាលួចដ៏សកម្មចំនួន២នាក់ ធ្លាប់ជាប់គុកចំនួន៣ដង ឥឡូវមកជាប់ទ្រុងម្តងទៀត ដោយសារលួចម៉ូតូ របស់ពលរដ្ឋ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីកើតហេតុ លោកបានដឹកនាំកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយអនុវត្តបទបញ្ជារដ៏ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានដល់ឃាត់ខ្លួនមុខសញ្ញាដែលជាបក្សពួកបានម្នាក់នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦ និងបានបន្តស្រាវជ្រាវឃាត់ខ្លួនម្នាក់ទៀតដែលជាជនដៃដល់នៅវេលាម៉ោង១៧និង៤៥នាទីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៦។លោកបន្តថា ជនសង្ស័យឈ្មោះ ហាន់ ចិត្រា អាយុ២៨ឆ្នាំ មុខរបមិនពិតប្រាកដជាមុខសញ្ញាសកម្មលួច ធ្លាប់ជាប់គុកចំនួន៣លើកមកហើយពីបទលួច ក្រោយពីចេញពីគុកបាន៣ថ្ងៃ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦។


បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើទៅតុលាកាជាលើកទី៤បន្តទៀត៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម