Friday, November 1, 2024
Header Banner

ពលរដ្ឋមកពីស្រុកអង្គរធំ ប្រមាណជិត១០០នាក់ បាននាំគ្នាតវ៉ានៅសាលាខេត្តករណីដីធ្លី

សៀមរាប៖ពលរដ្ឋមកពីស្រុកអង្គរធំ ប្រមាណជា៦៥នាក់ ដែលមកតំណាងឲ្យគ្រួសារ១០៤គ្រួសារ បាននាំគ្នាយកញាត្តិ ស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តសៀមរាប ពាក់ពន្ធ័ករណីដីធ្លី នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុក អង្គរធំ។

ការតវ៉ានេះធ្វើឡើងនៅនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៧ខែតុលាឆ្នាំ២០២០ ខាងមុខសាលាខេត្តសៀមរាបស្ថិតនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានក្រុមពលរដ្ឋមកពីស្រុកអង្គរធំ ប្រមាណ៦៥នាក់ តំណាងអោយគ្រួសារ១០៤គ្រួសារ បាននាំគ្នាយកញាត្តិ ស្នើរសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ពាក់ពន្ធ័ករណី ដីធ្លី នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុក អង្គរធំ ។ តំណាងពលរដ្ឋ បាននិយាយថា មេភូមិត្រពាំងស្វាយ ឈ្មោះ ជា ហឿន បានមកប្រមូលទិញដី ពីពួកគាត់កាលពីឆ្នាំ២០០៥ តែរហូតមកដល់ បច្ចុប្បន្ន ពួកគាត់ មិនទាន់បាន ទទួលលុយនៅឡើយទេ ហើយមេភូមិរូននេះបានត្រឹមប្រាប់ពួកគាត់ឲ្យពួកគាត់រង់ចាំសិន រហូតដល់ បច្ចុប្បន្ន នេះនៅមិនទាន់បានប្រាក់នោះទេ។នៅគ្រាដែលពលរដ្ឋឈរតវ៉ានេះដែរ រដ្ឋបាលខេត្តសៀមរាប បានអញ្ជើញតំណាងពលរដ្ឋទៅក្នុងសាលាខេត្តដើម្បីជួបពិភាក្សាគ្នារកដំណោះស្រាយ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម