Friday, November 1, 2024
Header Banner

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅស្រុកពួក

សៀមរាប៖ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅស្រុកពួក ដែលបានដឹកនាំលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប លោក ជូត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យមច្រុះ ដោយមានការចូលរួមសហការពីកម្លាំងប៉ូលិសចរាចរណ៍ កងរាជអាវុធហត្ថខេត្ត។

ក្នុងឱកាសចុះត្រូតពិនិត្យនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះសកម្មភាពក្រុមការងារចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺក្នុងគោលបំណងសំខាន់ ផ្តោតទៅលើកត្តាសំខាន់ៗ មួយចំនួនជារួមមាន៖ ទី១. ដើម្បីចូលរួមទប់ស្កាត់ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា។ ទី២. យើងទាំងអស់គ្នាត្រូវរក្សានូវសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរឱ្យមានកិត្យានុភាពជាតិ និងមានសេចក្តីថ្លៃថ្នូលរបស់សង្គមជាតិយើង។ ទី៣. ចូលរួមទប់ស្កាត់នូវបទល្មើសចរាចរណ៍លើដងផ្លូវសាធារណៈឲ្យបានដាច់ខាត ជាពិសេសជៀសឲ្យផុតគ្រឿងញៀន។ លោក ពិន ប្រាកដ បានបញ្ជាក់ទៀតថា ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបានចុះអនុវត្តការងារបន្តគិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងរយៈពេល០៩ខែដោយយើងទទួលបានលទ្ធផល ដូចខាងក្រោម ៖ ១.ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស យើងបានត្រួតពិនិត្យរថយន្តសរុបចំនួន ៣៥៧៦គ្រឿង រថយន្តត្រឹមត្រូវចំនួន ៣២៩៧គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ២៧៩គ្រឿង រថយន្តខ្វះឯកសារចំនួន ៨១គ្រឿង អ្នកបើកបរគ្មានបណ្ណបើកបរចំនួន ០៣គ្រឿង បណ្ណបើកបរខុសប្រភេទយានចំនួន ០៣គ្រឿង បើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ចំនួន១២នាក់ បកស្កុតខ្មៅរថយន្តចំនួន ២៧គ្រឿង រថយន្តដឹកសំពីងសំពោងចំនួន ១១គ្រឿង រើទំនិញ និងដោះរានតក្រោយរថយន្តចំនួន០៦គ្រឿង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបាគង , ជីក្រែង , ពួក និង ស្រុកសូទ្រនិគម។ លោក ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណ:ទាំងអស់ សូមមេត្តាធ្វើយ៉ាងណាយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនយើងផ្ទាល់ ដើម្បីគ្រួសារយើង និងសង្គមជាតិរបស់យើង៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម