ខេត្តព្រះវិហារ៖ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តព្រះវិហារ ទទួលបានអ្នកទេសចរមកលេងកម្សាន្តនៅប្រាសាទកោះកេរ និងតាមរមណីយដ្ឋាននានា មានប្រមាណជិត៣ម៉ឺននាក់។

លោកយូសុខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២៦នេះថា ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តនៅនៅប្រាសាទកោះកេរ និងតាមរមណីយដ្ឋាននានាសរុប មានចំនួនប្រមាណ ២.៦៦៩នាក់ ភ្ញៀវទេសចរណ៍ជាតិថយចុះ៧៨.៥១ភាគរយ បើធៀបទៅនិងឆ្នាំ២០២៥។ភ្ញៀវទេសចរបរទេស មានចំនួន៧០នាក់ ថយចុះ ៤៣.០៩%បើធៀបទៅនិងឆ្នាំ២០២៥។

សូមជម្រាបថា ព្រឹត្តិការណ៍ព្រះវិហារសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការរៀបចំកម្មវិធីសាសនា ដែលមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តក្នុងក្រុងព្រះវិហារ ។ ក្រៅពីការកម្សាន្តក្នុងក្រុងព្រះវិហារ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាម រមណីយដ្ឋានវប្បធម៌ ប្រាសាទកោះកេរ រមណីយដ្ឋានធម្មជាតិ ភ្នំត្បែងនិង រមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិ សាស្ត្រខេត្តព្រះវិហារទៀតផង។សូមជម្រាបផងដែរថា ខេត្តព្រះវិហារ ជាខេត្តមួយក្នុងចំណោមខេត្តដែលជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មានសង្គ្រាមអូសបន្លាយជាច្រើនខែ ដែលបង្កឡើងដោយភាគីថៃ។ដូច្នេះអាជ្ញាធរក៏មិនសូវផ្តោតសំខាន់លើការរៀបចំប៉ុន្មាននោះទេ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មិនសូវមកកម្សាន្តច្រើននោះដែរ៕ដោយAFN





