Wednesday, May 6, 2026
Header Banner

ម្ចាស់ហាងប្តូរលុយយីហោ ហេង សម្បត្តិ រងនូវការចោទប្រកាន់ថា បើករថយន្តបិទផ្លូវ បំណងរារាំងមន្ត្រីអនុវត្តន៍ច្បាប់ ឃាត់ ត្រាក់ទ័រ២គ្រឿង

​ ខេត្តរតនគិរី៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ដឹកនាំដោយលោក ថុក ចាន់ធី ប្រធានក្រុមល្បាតប្រចាំនៅស្នាក់ការរងយ៉ាកម៉ាយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចុះល្បាតនៅចំណុចភ្នំក្រឡា ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានប្រទះឃើញមានសកម្មភាពលួចឈូសឆាយ សម្អាត និងភ្ជួរដីប្រមូលព្រៃដុតមួយកន្លែង ដែលមានទំហំប្រហែល ២០ហិកតា និងឃើញមានត្រាក់ទ័រចំនួន ២គ្រឿងចតទុកចោលនៅទីតាំងក្បែរដីខ្ទមចាំចំការ១ខ្នង។

   ប្រភពពី មន្រ្តីបានអោយដឹងថាដោយមានការអនុញ្ញាតពីលោក ឡេង ស៊ុយទ្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី  ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាងត្រាក់ទ័រចំនួន២គ្រឿង យកទៅរក្សាទុកនៅទីស្នាក់ការលំផាត់ និងនាំខ្លួនតៃកុងត្រាក់ទ័រ ដើម្បីមកសួរនាំនៅមន្ទីរបរិស្ថានខេត្ត។ប៉ុន្តែនៅវេលាម៉ោង ៣៖២០នាទីថ្ងៃដដែល នៅពេលក្រុមការងារកំពុងបើកត្រាក់ទ័រទាំង២គ្រឿង ចេញមកតាមផ្លូវដល់ចំណុចក្រុមហ៊ុន «ម្កុដ ពេជ្រ» ស្រាប់តែមានរថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជា LY.B.99 ដែលមានឈ្មោះ តាំង ស៊ុនលី ជាថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» នៅក្រុងបានលុង បានចតឡានពាំងផ្លូវ មករារាំងកម្លាំងមិនឲ្យយកត្រាក់ទ័រ និងអ្នកបើកនោះទេ ទោះបីកម្លាំងព្យាយាមពន្យល់ ពីផ្លូវច្បាប់យ៉ាងណាក៏ដោយ។

សូមរំលឹកថា  លោក តាំង ស៊ុនលី កន្លងមកមានការជាប់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋជាច្រើនរយហិកតា ហើយមន្ត្រីជំនាញបានកសាង សំណុំរឿងជាច្រើនរឿង បញ្ជូនទៅចាត់ការតាមនីតិវិធីនៅសាលាដំបូងខេត្តរតនគិរីរួចរាល់ផងដែរ ប៉ុន្តែបុគ្គលនេះនៅតែហ៊ានល្មើសច្បាប់ដដែល។ខណះ ន្ត្រីជំនាញកំពុងតែស្វែង រកអ្នកពាក់ព័ន្ធ ទាំងអស់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។

ពាក់ព័ន្ធនិងករណីនេះដែរអង្គភាពសារព័ត៌មាន angkor flash news មិនអាចសុំការបំភ្លឺពី ម្ចាស់ហាងប្តូរលុយយីហោ ហេង សម្បត្តិ បានទេនារសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៦នេះ៕ដោយ៖គីរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម