Wednesday, May 6, 2026
Header Banner

ថ្ងៃទី០៤ឧសភា ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅពន្ធនាគារខេត្តព្រះវិហារ ចំនួន ១០នាក់ ស្រី ៣ នាក់ ដែលត្រូវបានបន្ធូរបន្ថយទោស ក្នុងព្រះរាជពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។

ក្នុងពិធីនោះដែរលោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខរបស់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានធ្វើការណែនាំបន្ថែមទៀតដល់ជនជាប់ឃុំ ត្រូវយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហា នាំឱ្យកើតបទល្មើសថ្មីមួយទៀត។លោក បន្ដការផ្ដាំផ្ញើទៀតថា ត្រូវយកយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈ ដើម្បីចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើម ជាមូលហេតុនាំឱ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ ។សូមបញ្ជាក់ថា ជនជាប់ឃុំ ចំនួន៩នាក់ ស្រី ៣ នាក់ ត្រូវបានបន្ធូរបន្ថយទោសរយៈពេល៣ខែ និងជនជាប់ឃុំ១នាក់ ត្រូវបានបន្ធូរបន្ថយទោស រយៈពេល៦ខែ ៕ដោយ៖ angkor flash

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម