Wednesday, May 13, 2026
Header Banner

មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បង្កនសែនជ័យ ដោយបានឃុតខ្លួនជនសង្ស័យចំនួន២នាក់និងវត្ថុតាង

ខេត្តព្រះវិហារ៖ លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦នេះថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន ៧នាក់ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក និយាមកាលេខ (៥៤១០៥០-១៥១៤២៩៦) ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងដែលបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មានបានចុះផ្សាយអំពីការកាប់ឈើនៅតំបន់នោះ។

លោកបន្តថា បន្ទាប់ពីបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនសង្ស័យចំនួន០២នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន ០២គ្រឿង ជាប្រភេទឈើអារលេខមួយ (សុក្រំ)ចំនួន១,៥០ម៉ែត្រគីប រួមជាមួយវត្ថុតាងរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃ ប្រើហ្គាស ០១ដើម។ បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបានយកមករក្សាទុកនៅស្នាក់រងពើក និងកំពុងកសាងសំណុំរឿងបញ្ជូនជនទៅតុលាការ៕ដោយ៖ជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម