Monday, May 25, 2026
Header Banner

ឆេះផ្ទះនាយកសាលានៅស្រុកឆែប អស់១ខ្នង សង្ស័យទុស្សខ្សែភ្លើងលើផ្ទះ ខណៈម្ចាស់ផ្ទះដេកនៅក្រោមផ្ទះ

ខេត្តព្រះវិហារ៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ លើក ស្ថិតនៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះ ឈ្មោះមាស បូរី ជានាយកសាលានិងប្រពន្ធឈ្មោះ ឡាច សាម៉េន មុខរបរកសិករ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុ ខាងលើ មានផ្ទះទំហំ ៨ម៉ែត្រ x ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ជញ្ជាំងក្ដារនាបក្តា ក្រោមរៀបឥដ្ឋ បានឆេះអស់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន៖-គ្រែម៉ុងឈើបេង៣ គ្រឿង គ្រែព្រះនាង១ គ្រែងឿ២-តុឈើធ្នវែង២ តុឈើទឹកតែ២ -ឈើកតុក្តា១០ គ្រប់-ទូរទស្សន៍១ ឈុត ។-អាត្រាក់កែច្នៃខូច១ គ្រឿង-ស្រូវ២តោន -លុយ ៨លានរៀល-មាស ៣ជី -មុងភួយ និងសម្ភារៈប្រើប្រាស់មួយចំនួនមូលហេតុ៖ ទុស្សេខ្សែភ្លើងលើផ្ទះ ខណៈម្ចាស់ផ្ទះដេកនៅក្រោមផ្ទះ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឆែប បានចុះជួយអន្ដរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ។ហើយក៏មានការជួយពន្លត់ពីសំនាក់ពលរដ្ឋជិតខាងផងដែរ។ករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

សូមជម្រាបផងដែរថា បន្ទាប់ពីទទួលដំណឹងពីការឆាបឆេះផ្ទះពលរដ្ឋនៅឃុំម្លូព្រៃពីរ ស្រុកឆែប លោកមឿន សុភេទ ប្រធានក្រុមកាងារចុះមូលដ្ឋានឃុំម្លូព្រៃពីរ ដោយលោកមានសេចក្តីសោកស្តាយ ដោយសមាជិករងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បាត់បង់ ខូចសម្ភារ: និងថវិកាជាច្រើនទៀត។ក្នុងនោះដែរលោកមឿន សុភេទ និងក្រុមការងារ ក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ ព្រមទាំងជូននូវសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់គ្រួសាររងគ្រោះផងដែរ៕ដោយ៖កវីជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម