Friday, November 1, 2024
Header Banner

សួនផ្កាពណ៌លឿង នៅជិតប្រាសាទកោះកេរ​ គួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរ

ខេត្តព្រះវិហារ៖ប្រសិនបើអ្នកទេសចរណ៍ធ្វើដំណើរទៅលេងប្រាសាទកោះកេរ និងប្រាសាទព្រះវិហារគឺពួកគាត់ប្រាកដជាបានចូលទៅទស្សនាទេសភាពដ៏ស្រស់ត្រកាលសួនផ្កាពណ៌លឿង ដ៏ធំល្វឹងល្វើយ លាតសន្ធឹងលើផ្ទៃដីប្រមាណជា១២ហិចតា ស្ថតិនៅបាញ់ដូប ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមអ្នកស្រី ភិន ម៉ារ៉ា ម្ចាស់សួនផ្កា ពណ៌លឿងបានឲ្យដឹងថា អ្នកស្រី គឺជាអ្នកស្រលាញ់ផ្កា។អ្នកស្រីបន្តថា ផ្កាសាំងហ៊ីន ងាយស្រួលដាំមិន ពិបាកថែទាំនោះទេ។អ្នកស្រីបន្តថា អ្នកចូលទស្សនា និងថតរូបកម្សាន្តនៅសួនផ្កាពណ៌លឿង គឺត្រូវចូលទិញ សំបុត្រដែលមានតម្លៃត្រឹមតែ៣០០០រៀល ក្នុង សំបុត្រ មួយសន្លឹក ។ផ្កានេះទាក់ទាញបានភ្ញៀវទេសចរប្រមាណ២០០ ទៅ៣០០នាក់ ក្នុងមួយថ្ងៃហើយបើមានបុណ្យទានម្តងៗ អាច ទទួលបានអ្នកទេសចរ បានរហូតទៅដល់ជាង១០០០នាក់។ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ថា សួនផ្កាពណ៌លឿងនេះ ត្រូវបានម្ចាស់កសិដ្ឋានទើបនឹងដាំនៅមុនពេលបុណ្យភ្ជុំបិណ្ឌប្រមាណជា១ខែ ហើយដល់បុណ្យភ្ជុំធំក៏មានអ្នកទេសចរណ៍នាំចូលទៅថតរូបលេងយ៉ាងច្រើន។លោកបន្តថា ទីតាំងសួនផ្កានេះ មានអំណោយផលណាស់ព្រោះអ្នកទេសចរណ៍ដែលមកពីខេត្តសៀមរាប មកទស្សនាប្រាង្គប្រាសាទនៅខេត្តព្រះវិហារ គឺត្រូវឆ្លងកាត់សួនផ្កាជាមុនសិនទើបទៅដល់ប្រាសាទ។លោកបន្ថែមថា ដោយសារមើលឃើញនូវសក្កដានុពលរីកចម្រើនបែបនេះ នាពេលខាងមុខលោក នឹងចាត់ឲ្យមន្ត្រីជំនាញរបស់លោក ទៅសិក្សានៅទីនោះដើម្បីស្វែងយល់និងរកដៃអភិវឌ្ឍ ដើម្បីឲ្យទីនោះក្លាយជាតំបន់ទេចរណ៍មួយដែលមានស្តង់ដា ហើយអ្នកទេចរអាចស្នាក់នៅទីនោះបានផងដែរ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម