Wednesday, June 17, 2026
Header Banner

កម្លាំងនគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ សហការស្រាវជ្រាវរកឃើញម៉ូតូ និងប្រគល់ជូនជនរងគ្រោះវិញ

ខេត្តសៀមរាប៖កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីលួចម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ សៀមរាប 1AT-3989 លេខតួ និងលេខម៉ាស៊ីន ND125ME0331011 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ទុយ វុធវឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្ននៅភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។


បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានបើកការស្រាវជ្រាវ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ជាលទ្ធផល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយបាននាំយកមកប្រគល់ជូនម្ចាស់ដើមវិញ។ ការរកឃើញនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចធ្វើការតាមប្រមាញ់ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ រហូតធ្វើឱ្យជនសង្ស័យដឹងខ្លួន និងបានផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ចំពោះជនសង្ស័យដែលប្រព្រឹត្តអំពើលួចម៉ូតូខាងលើនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានរួចហើយ និងកំពុងស្នើសុំគោលការណ៍តាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕lg

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម