Friday, July 17, 2026
Header Banner

លោកមឿង សុភេទ និងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិកគ្រួសារបក្ស ក្នុងឃុំម្លូរព្រៃ២

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៦ លោកមឿង សុភេទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្លូរព្រៃពីរ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិកគ្រួសារបក្សចំនួន២គ្រួសារដែលមានពិការភាព និងមានជីវភាពខ្វះខាត នៅភូមិប្រឺសក្អក ឃុំម្លូរព្រៃពីរ ដែលមានកូនពិការ និងខ្វះខាត ក្នុងនោះក្រុមការបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនសមាជិកបក្សទាំងពីរគ្រួសារដែលកំពុងជួបការលំបាកផងដែរ។

ក្នុងឱកាសនោះដែរលោមឿន សុភេទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំម្លូរព្រៃពីរ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

នេះ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់កម្រិតជីវភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ៖កវីជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម