Wednesday, July 1, 2026
Header Banner

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាប បទល្មើសនេសាទក្នុងភូមិសាស្ត្រក្រុងសៀមរាប ធ្វើការដកហូត កាប់បំផ្លាញចោល និងប្រលែងកូនត្រីចូល បឹងទន្លេរសាបវិញ

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ លោក ហាយ យង់ អភិបាលរងក្រុង តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារចម្រុះ និងសហគមន៍ នេសាទចុងឃ្នៀស សហការជាមួយ ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងកម្លាំងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ សរុបចំនួន២៤ នាក់ បានប្រើប្រាស់កាណូតចំនួន០៥ គ្រឿង ចេញប្រត្តិបត្តការណ៍ ល្បាតត្រួតពិនិត្យ នឹងបង្រ្កាបបទល្មើសនេសាទ ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស រហូតដល់ចំណុចជ្រោយពពាយ អូរប្រតប់ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស​ក្រុង/ខេត្តសៀមរាប ។

ជាលទ្ធផល នៃប្រតិបត្តិការនេះ ក្រុមការងារចម្រុះ បានធ្វើការដកហូត និងរុះរើ ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍ របាំងស្បៃមុងចំនួន៧៥ ខ្សែ ប្រវែង៣៧៥០ ម៉ែត្រ ក្បាលលូស្បៃមុងចំនួន ៧៥ គ្រឿង បង្គោលចំរឹងចំនួន៦៥០ ដើម និង លបប្រើស១០០ ឬលបកន្ទុយកណ្តុរ ចំនួន ០៩ គ្រឿង ព្រមទាំងបានលែងកូនត្រីចំរុះចូលក្នុងបឹងធម្មជាតិវិញ បានចំនួនប្រមាណ ៥០គីឡូក្រាមផងដែរ។

សូមរំលឹកដល់បងប្អូន ប្រជានេសាទជ្រាបថា យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានជលផល ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ បានណែនាំឱ្យសាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការ អនុវត្ត ដើម្បីថែរក្សាការពារធនធានជលផល ឱ្យបានគង់វង្ស ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ហាមធ្វើនេសាទទ្រង់ទ្រាយធំ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប ជាពិសេសនៅតាមបណ្ដាខេត្ត ជុំវិញបឹងទន្លេរសាប ក្នុងនោះក៏មាន ខេត្តសៀមរាបយើងផងដែល ដើម្បីរក្សាទុក ឲ្យត្រីពងកូន នៅក្នុងរដូវវស្សា ខាងមុខនេះ ដោយក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម បទប្បញ្ញត្តិច្បាប់ ស្តីពីជលផល៕ដោយ៖កវីជាយដែន (ប្រភពពីអាជ្ញាធរក្រុងសៀមរាប)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម