Wednesday, July 8, 2026
Header Banner

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកពួក និងក្រុងសៀមរាប ខណៈរដូវបិទនេសាទដែលជារដូវត្រីពងកូន បានរំកិលមកដល់

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះរួមមាន រដ្ឋបាលជលផល សហគមន៍នេសាទ ប្រជាការពារ និងកម្លាំងជំនាញនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងកម្លាំងយោធភូមិភាគទី ៤ និង យោធភូមិភាគទី ៥ ដែលមានកម្លាំងសរុបចំនួន ៧០នាក់ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក ដើម្បីធ្វើយ៉ាងណាឲ្យផលត្រីឆ្នាំនេះកាន់តែកើនឡើងថែមទៀត។

    នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប គឺលោក ពត វណ្ណដេតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែកក្កដានេះថា លោកបានដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងពួក សហគមន៍នេសាទចុងឃ្នៀស សហគមន៍នេសាទកែវពណ៌ បានសហការជាមួយ រដ្ឋបាលក្រុងសៀមរាប អធិការក្រុង កងរាជអាវុធក្រុង និងរដ្ឋបាលសង្កាត់ចុងឃ្នៀស ប្រជាការពារចុងឃ្នៀស ដែលដឹកនាំដោយលោក ហាយ យង់ អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីកម្លាំងយោធភូមិភាគទី ៤ និង យោធភូមិភាគទី ៥ កម្លាំងសរុបចំនួន ៧០នាក់ មធ្យោបាយកាណូតចំនួន ១២គ្រឿងបានចេញប្រត្តិបត្តការណ៍ត្រួតពិនិត្យ-ទប់ស្កាត់ នឹង បង្រ្កាបបទល្មើស ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចពាមមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ជាលទ្ធផលទទួលបានបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន ០១ករណីដូចខាងក្រោម៖ ឧបករណ៍ស្បៃមុងចំនួន ០១ ករណី រួមមាន៖- ក្បាលលូស្បៃមុងចំនួន ១២៣គ្រឿង- សាច់ស្បៃមុងប្រវែង ២៣០០ម៉ែត្រ  – បង្គោលចំរឹងចំនួន៦៧០ដើម- ចាក់លែងត្រីចំរុះប្រហែល ៧០គ.ក្រ។


   លោកហាយ យង់ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នារដូវបិទនេសាទ ដែលជារដូវត្រីពងកូននេះ គឺកម្លាំចម្រុះនឹងចុះល្បាត និងបង្ក្រាបចាំប្រចាំ ធ្វើយ៉ាងណាឲ្យផលត្រីឆ្នាំនេះកាន់តែកើនឡើងថែមទៀត ដើម្បីបំពេញតម្រូវការហូបចុករបស់បងប្អូនប្រជាពលរដ្ឋបានគ្រប់គ្រាន់។ក្នុងនោះដែរសមត្ថកិច្ចក៏បាន ប្រជុំពិភាក្សានៅផែកងទ័ពជើងគោគ យោធភូមិភាគទី៥ កម្លាំងអន្តរាគមន៍បឹងទន្លេសាប ដោយយោងតាមសំណូមពរឱ្យប្រជានេសាទ អាចដាក់លបចេញពីកក់ចំងាយ៥០ម៉ែត្រ ពោលគឺអាចធ្វើនេសាទបាន ដូចជាឧបករណ៍នេសាទដែលមានប្រវែងខ្លីៗ និងមុខកាត់ត្រឹមត្រូវតាមច្បាប់កំណត់។

  ជាការកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ​ ដោយសារសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងយោធា​បានយ៉ាងល្អប្រសើរ ទើបធ្វើឲ្យបទល្មើសនេសាទក្នុងបឹងទន្លេសាប មានការថយចុះ ហើយផលត្រីក៏កើនឡើងផងដែរ៕ដោយ៖កវីជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម