Sunday, July 12, 2026
Header Banner

ស្នងការនគរបាលខេត្តបាត់ដំបង ត្រៀមកម្លាំងចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០​២៦ នេះដោយសារស្ថានភាពធាតុ​អា​កាស នៅមូលដ្ឋានស្រុកសំឡូត ខេត្ត​បាត់ដំបង ភ្លៀងបានធ្លាក់តាំងពីយប់ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០២៦ រហូត​មក​ដល់​វេលាថ្មើរនេះ មិនទាន់ឈប់នៅឡើ​យ ដែលស្ថានភាពនេះបានបង្កឱ្យកើតមានជំនន់ទឹកភ្លៀងជាថ្មីទៀត ហើ​យ​ទឹកបានហូរធ្លាក់យ៉ាងគំហុក ចុះមកផ្នែកខាងក្រោម រីឯផ្លូវធ្វើដំណើរខ្លះត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរបុក។

ទិដ្ឋភាពនេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ ចាន់ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅដល់លោកអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការ​ពារព្រំដែនគោកដែលស្ថិតក្នុងភូមិសាស្រ្តមានករណីខាងលើ ត្រៀមកម្លាំ​ងនិងចល័តចុះជួយប្រជាពលរដ្ឋ នៅទីនោះករណីដែលគាត់ទទួលរងគ្រោះដោយធម្មជាតិ ដោយនាំមកកាន់ទីទួលសុវត្ថិភាព ក្នុងនោះត្រូវមានគ្រឿងបំពាក់មធ្យោបាយគ្រប់គ្រាន់ ក្នុងការជួយ រីឯកងកម្លាំងនៅបណ្តាស្រុកខាងក្រោមៗដែលនឹងទទួលរងនូវចរន្តទឹកនេះនិងកម្លាំងនគរបាលដែលប្រចាំការសម្រាប់ចេញអន្តរាគម​ន៍ពីស្នងការដ្ឋានត្រូវត្រៀមលក្ខណៈ មធ្យោបាយសម្ភារៈ ឱ្យបានគ្រប់គ្រាន់និងជាប់ជាប្រចាំ ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាន់​ពេលវេលា៕ដោយ៖ ម៉េង ឆាយ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម