Wednesday, July 22, 2026
Header Banner

ក្រសួងបរិស្ថាន, អាជ្ញាធរខេត្តព្រះវិហារ សហការជាមួយអង្គការដៃគូ ព្រមទាំងបងប្អូនប្រជាសហគមន៍ បាននាំគ្នាដាំកូនឈើស្តារឡើងវិញ ក្នុងដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តព្រះវិហារ សហការជាមួយអង្គការដៃគូរ ព្រមទាំងបងប្អូនប្រជាសហគមន៍ បាននាំគ្នាដាំកូនឈើ ក្នុងតំបន់ការពារធម្មជាតិដែលសមត្ថកិច្ចជំនាញបានដកហូត និងគ្របគ្រងដីព្រៃឈើទុកជាសម្បត្តិរដ្ឋ ចំនួន៩៣៣ ហិកតា កាលពីពេលកន្លងទៅ នៅចំនុចជាំផ្អាវ នៃដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ។ការដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមអភិរក្ស និងការដាំស្តារឡើងវិញនូវធនធានធម្មជាតិ ឱ្យស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
, ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថា និងប្រតិភូអមដំណើរ,ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្ត ដំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ,លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ,លោក ស្រី តំណាង អង្គការ World Vision, WCS, PKH, AFD  និងអង្គការផ្ទះតូចភូមិភាគឥសាន្ត លោក/លោកស្រី មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស បងប្អូនសារព័ត៌មាន តំណាងអង្គការដៃគូរ និងបងប្អូនសហគមន៍ ចូលរួមជាំច្រើននាក់ផងដែរ។

លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ការដាំស្តារព្រៃឈើ នៅចំនុុចអូរផ្អាវ នៃដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ ខេត្តព្រះវិហារ ក្រោមប្រធានបទ យើងរួមគ្នាបង្កើនគម្របបៃតង នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

  លោកបន្តថា ដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានផ្ទៃដី ៣៤៧ ៥៦៨ ហិចតា យោងតាមអនុក្រឹត្យលេខ១៧៤ អនក្រ បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លាតសណ្ធឹងជាប់ស្រុកចំនួន៣ ត្បែងមានជ័យ ឆែប និងជាំក្សាន្ត។ដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ មានស្នាក់ការល្បាតចំនួន ១០ ស្នាក់ការ និងមានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីកិច្ចសន្យា ២៧ នាក់ កំពុងអនុវត្តការងារអនុវត្តជាប្រចាំ។ នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃឆែប-ព្រះរការ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះអនុវត្តន៍ច្បាប់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការរុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិនិងបានដកហូត និងគ្របគ្រងដីព្រៃឈើទុកជាសម្បត្តិរដ្ឋ ចំនួន៩៣៣ ហិកតា នៅចំនុចជាំផ្អាវ ដែលយើងកំពុងប្រារព្ធពិធីនេះ។លោកបន្ថែមថា ថ្ងៃនេះ មន្ទីរបរិស្ថានបានសហការជាមួយដៃគូ ដូចជា អង្គការ World Vision, WCS AFD  អង្គការផ្ទះតូចភូមិភាគឥសាន្ត និងPKH រៀបចំផែនការណ៍ដាំស្តារដើម្បីបង្កើតគម្របបៃតងឡើងវិញស្របចតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានក្រោមប្រធានបទ យើងរួមគ្នាបង្កើនគម្របបៃតង នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដែលជា ទីតាំងដែលត្រូវបានដកហូត និងដាំស្តារនេះមានទំហំ៩៣៣ ហិចតា ដែលត្រូវបានដាំជាដំណាក់ កាលពីឆ្នាំ២០២៥ និងមានផែនការណ៍ថែការរក្សា បំណុះកូនឈើធម្មជាតិ និងផែនការគ្រប់គ្រង។


លោកសុខ​សាន្តតារ៉ា អភិបាលខេត្តព្រះវិហារ បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ យើងបានដាំស្ដារព្រៃឡើងវិញបានច្រើនដើមរួចហើយ​ដើម្បីគម្របបៃតងក្នុងខេត្ត។ប៉ុន្តែ អាជ្ញាធរនិងពលរដ្ឋគឺត្រូវចូលរួមថែរក្សា ការពារព្រៃឈើក្នុងតំបន់នេះឲ្យបានគង់វង្ស ចៀសវាងនាំគ្នាកាប់ឈើ ដែលជាទង្វើខុសច្បាប់។
   ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាន៍ថាថា ក្រសួងបរិស្ថាន បានរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតូចនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើ ក្នុងការឆ្លើយតបនឹងតម្រូវការ និងយុទ្ធនាការ ដាំស្តារព្រៃឈើឡើងវិញ និងចែកជូនប្រជាពលរដ្ឋ ដែលមានបំណងដាំដើមឈើដោយឥតគិតថ្លៃ ក្នុងគោលបំណងចូលរួមចលនាបង្កើនគម្របបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ ក៏បាននិងកំពុងបំផុសការចូលរួមពីសាធារណជនទូទៅ ក្នុងការចូលរួមដាំកូនឈើ ក៏ដូចជាជំរុញឱ្យពួកគាត់ស្រលាញ់ ថែរក្សា ការពារ ព្រៃឈើដែលបានចូលរួមដាំ និងព្រៃឈើធម្មជាតិ ផងដែរ។ ការថែរក្សាព្រៃឈើក៏នាំមកនូវចំណូលនៃវិស័យទេសចរណ៍ផងដែរ។



សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ, ក្រសួងបរិស្ថាន បានរៀបចំ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ដោយ៖កវីជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម