ខេត្តតាកែវ៖ស្ថាប័ននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារភ្នំដិនបាននិថកំពុងរងនូវព្យុះនៃការរិះគន់ករណីទាលុយសេវាដោយមិនចេញវិកយ័បត្រ័ចំណូលរដ្ឋ។លោក

លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារភ្នំដិន ត្រូវបានគេរាយការណ៍ថា ជាអ្នកសម្របសម្រួល និងបើកផ្លូវយ៉ាងរលូនដល់មេឈ្មួញធំៗជាថ្នូនិងការប្រមូលចំណូលដោយមិនមានវិក័យបត្រ័។ក្រៅពីមេប៉ុស្តិ លោក ជ្រិន ឆាយ ដែលជានាយរងប៉ុស្តិ៍ ត្រូវបានមហាជនរិះគន់ចំៗថា បានយកតួនាទីរដ្ឋមកបិទបាំងមុខជំនួញផ្ទាល់ខ្លួន ដោយលោកបានបើកឃ្លាំងស្តុកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយក្លាយជាមេឈ្មួញធំនាំទំនិញពីវៀតណាមចូលកម្ពុជាដោយខ្លួនឯងផងដែរ។ ការយកតួនាទីរដ្ឋទៅពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ បែបនេះ បានធ្វើឱ្យសមត្ថកិច្ចស្ថាប័នផ្សេងទៀត មិនហ៊ានចូលក្បែរ ឬធ្វើការត្រួតពិនិត្យឡើយ។ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ចរន្តនៃការដឹកជញ្ជូនទំនិញបានសម្រុកបង្វែរទិសដៅមកកាន់ច្រកភ្នំដិន ជាប់ព្រំដែនវៀតណាម តែផ្ទុយទៅវិញចំណូលបែរជាត្រូវធ្លុះធ្លាយ។ទង្វើរបស់មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនទាំងនេះ គឺកំពុងដើរផ្ទុយស្រឡះពីប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ យ៉ាងគឺ”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងវះកាត់” ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដែលចាត់ទុក “អភិបាលកិច្ចល្អ” ជាស្នូល។
គេនៅមិនដឹងថាសេចក្តីរាយការណ៍ នេះឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ព្រមទាំងស្ថាប័នប្រឆាំងអំពើពុករលួយ បានដឹងដែរឬអត់នោះទេ។
ពាក់ព័ន្ធនឹងករណីនេះដែរអង្គភាពសារព័ត៌មាន Angkor flash news មិនអាចសុំការបកស្រាយពីលោកឈួន សុវណ្ណនរា ចំពោះសេចក្តីរាយការណ៍ខាងលើនេះបានទេ៕ដោយ៖តាខ្មៅ




