Friday, November 1, 2024
Header Banner

រថយន្តម៉ាក ស៊ីណា បុកបង្គោលភ្លើងរួចបុករថយន្តព្រូសបណ្តាលឲ្យស្លាប់២នាក់របួសម្នាក់នៅជិតស្តុបកោះកេរ

សៀមរាប៖រថយន្តម៉ាក ស៊ីណា បានបុកបង្គោលភ្លើងរួចហួសទៅបុករថយន្តព្រូសដែលចតចោល បណ្ដាលឲ្យស្លាប់មនុស្ស២នាក់និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺ ក្នុងថ្ងៃទី០៨ខែតុលាឆ្នាំ២០២០នេះ ចំណុចខាងត្បូងស្តុបកោះកេរ២៥០ម៉ែត្រ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

នាយការិយាល័យនគរបាលចរាចណ៍ផ្លុវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ឯក ជឹម សុវណ្ណ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានស្ត្រីអ្នករួមដំណើរឈ្មោះម៉ាត ម៉ារ៉ានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។ចំណែកតៃកុងរថយន្តម៉ាកស៊ីណាពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប២C៦០៦៣ ឈ្មោះសាំង សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ក្នុងនោះ អ្នករួមដំណើរម្នាក់ទៀតឈ្មោះគឹម រដ្ឋា ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសធ្ងន់។ លោកបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងត្រូវកម្លាំងនគរបាលជំនាញអូសយកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម