Saturday, September 19, 2026
Header Banner

ស្នងការនគរបាលខេត្តសៀមរាប៖បណ្តុះបណ្តាលជំនាញកុំព្យូទ័រដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាល

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានរៀបចំបន្ទប់បណ្ដុះបណ្ដាលជំនាញកុំព្យូទ័រដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាល ឲ្យកាន់តែមានជំនាញថែមទៀត។

ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរៀបចំបន្ទប់បណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់មន្ត្រីនគរបាល ដែលមិនទាន់មានជំនាញ ឬមានជំនាញនៅមានកម្រិត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលក្នុងការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈការបណ្តុះបណ្តាលនេះ មន្ត្រីនឹងទទួលបានចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រផ្សេងៗ ការរៀបចំឯកសារ ការវាយបញ្ចូលទិន្នន័យ ការគ្រប់គ្រងឯកសាររដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងការងារ។ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់មន្ត្រី គឺជាផ្នែកមួយនៃការពង្រឹងធនធានមនុស្ស ដោយផ្តល់ចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីគ្រប់រូប ឱ្យមានសមត្ថភាពអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបនឹងតម្រូវការការងាររដ្ឋបាលក្នុងសម័យឌីជីថល៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម