ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦សាលាអន្តរជាតិ កម្ពុជា អាស៊ាន សាខាស្រុកសូទ្រនិគម (CAMBODIA ASEAN INTERNATIONAL SCHOOL )បានរៀបចំកម្មវិធី ជំនួបអាណាព្យាបាលប្រចាំឆ្នាំ ដោយមានការចូលរួមពីគណៈធិបតី ភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន ដៃគូរសហការ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ សាលាបានធ្វើបទបង្ហាញអំពី ទិសដៅអភិវឌ្ឍន៍ កម្មវិធីសិក្សា កម្មវិធីប្រឹក្សា និងព័ត៌មានសំខាន់ៗរបស់សាលា ព្រមទាំងមានការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយពីស្ថាប័នជាដៃគូសហការ។
គណៈធិបតី និងភ្ញៀវកិត្តិយស រួមមាន៖1. លោក រ៉ាក់ ផល្លា អគ្គនាយកនៃសាលាអន្តរជាតិ កម្ពុជាអាស៊ាន។2. លោកស្រី ហ៊ុន និម៉ុល នាយិកាសាលាអន្តរជាតិ កម្ពុជាអាស៊ាន សាខាស្រុកសូទ្រនិគម។3. លោក ឡាយ វិជាតិ សាស្ត្រាចារ្យតំណាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប។4. ញឹប សាគឿន ប្រធានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ប្រចាំសាខាស្រុកសូទ្រនិគម។5,អ្នកស្រី ប៉ាក់ ចិន្តា អនុប្រធានធនាគាABA ប្រចាំស្រុកសូទ្រនិគម 6. លោក រៀល ឆាន ក្រុមប្រឹក្សាឃុំកៀនសង្កែ។7. លោក ផាន់ សាយ មេឃុំដំដែក។8. លោក ផាត់ ដា មេឃុំខ្ចាស់។9,. លោក វ៉ាន់ វុត មេឃុំដានរុន10. លោក ហៀម ហ៊ាវ នាយកសាលាអន្តរជាតិ កម្ពុជាអាស៊ាន សាខាស្រុកពួក។11. លោក នឿម ណើន នាយកសាលាអន្តរជាតិ កម្ពុជាអាស៊ាន សាខាស្រុកជីក្រែង។12. លោក វ៉ុន វណ្ណឌី នាយកសាលាអន្តរជាតិ កម្ពុជាអាស៊ាន សាខាស្រុកបា្រសាទបាគង 12.លោក លោកស្រីមេភូមិចំនួន ៣៥នាក់ លោកគ្រូអ្នកគ្រូទាំង៤ សាខា ៤២នាក់ ស្រី ២៥ ប្រុស ១៧នាក់។13,មាតាបិតាអាណាព្យាបាលចំនួន ៣៥៧ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ។4. តំណាង LOLC Microfinance 15. តំណាង ABA Bank។ 1

គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈធិបតី អាជ្ញាធរមូលដ្ឋាន ដៃគូសហការ វិទ្យាស្ថានពហុបច្ចេកទេស LOLC Microfinance និង ABA Bank លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រឱ្យកម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។ រួមគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងអនាគតរបស់សិស្សានុសិស្ស រួមដំណើរ ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវ គោលដៅទស្សន:វិស័យ ចក្ខុវិស័យ ឆ្នាំ២០២៧ រហូតទៅ ២០៣០ ជាចេរភាព៕








