ឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី ០៩ខែតុលាឆ្នាំ២០២០នេះ នៅសាលប្រជុំស្នងការដ្ឋានននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញ សន្តិសុខ និងព្រហ្មទណ្ឌ រយ:ពេលខ្លីរបស់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្ត និង ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ។ សមាសភាពចូលរួម៖ លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោកនាយ-នាយរងការិយាល័យ សរុបចំនួន: ១៦០ នាក់ ស្រី ០២ នាក់ (ក្នុងនោះសិក្ខាកាម ចំនួន ១៣៥ នាក់ ស្រី ០២ នាក់) ។
យោងរបាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការររងទទួលការងារធនធានមនុស្ស បានលើកឡើងអំពី មេរៀន ដែលបានសិក្សា និងលទ្ឋផលសិក្សា សិក្ខាកាមទទួលបានចំណេះដឹង ប្រហែល90% ហើយក្នុងនោះមិនមានអវត្តមាន និងគោរពវិន័យបានល្អក្នុងរយះពេលសិក្សា។
លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តបាន ផ្តាំផ្ញើ ដោយថ្លែងអំណរគុណដល់ ផែនការងារធនធានមនុស្ស ជាពិសេស ជនបង្គោល គ្រូឧទ្ទេសនាម មន្ដ្រីពាក់ពន្ឋ័ ដែលបានចូលរៀបចំនិងគាំទ្រកម្មវិធីបាមជោគជ័យដល់ថ្ងៃនេះ ហើយ បានផ្ដាំផ្ងើបន្តដល់ សិក្ខាកាមទាំងបន្ត ខិតខំប្រឹងប្រែងបន្តទៀត យកចំណេះទាំងអស់ត្រឡប់ទៅវិញ អនុវត្តជំនាញ និងបំរើប្រជាពលរដ្ឋអោយមានប្រសិទ្ឋភាព ដើម្បី បង្ការ ទប់ស្គាត់បទល្មើស នានា ក្នុងមូលដ្ឋាន ៕ដោយ៖សៀមរាបថែមស៍